បណ្តាញសង្គម

យុវជនម្នាក់ បានរងរបួសធ្ងន់ បន្ទាប់ពីរើសគ្រាប់ យកទៅដំលេង បណ្តាលឱ្យផ្ទុះ

កំពង់ឆ្នាំង: នៅវេលាម៉ោង ៨និង៣០នាទី ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៣ យុវជនម្នាក់ បានរងរបួសធ្ងន់ បន្ទាប់ពីរើសគ្រាប់ យកទៅដំលេងបណ្តាលឱ្យផ្ទុះ នៅពេលយុវជននោះ បានទៅរកអុសជាមួយឪពុករបស់ខ្លួន ។

លោកវរសេនីយ៍ឯក ប៉ាល់ ជឿន អធិការនគបាលស្រុកកំពង់លែង បានឱ្យដឹងថាយុវជនរងគ្រោះ មានឈ្មោះ នី ដាវិន អាយុ ១៧ឆ្នាំ រស់នៅភូមិអណ្តូងរនុក ឃុំត្រងិលបានទៅរកអុសជាមួយឪពុក នៅចំណុចបឹងភ្នៀត ភូមិកំពង់ហៅ ស្រុកំពង់លែង។ អធិការនគបាលស្រុកកំពង់លែង បានឱ្យដឹងទៀតថាៈ នៅពេលទៅរកអូស ហើយឃើញនិងរើសបានយកគ្រាប់ ទៅដំនឹងពូថៅ បណ្តាលឱ្យផ្ទុះ រងរបួសធ្ងន់ តែគេមិនដឹងថាជាគ្រាប់អ្វីនោះទេ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរ ពេទ្យខេត្តកំពង់ឆ្នាំង។ អធិការនគរបាលស្រុកកំពង់លែង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ នៅតាមបណ្តាមូលដ្ឋានក្នុងស្រុក សូមមេត្តាអប់រំកូនចៅ នៅពេលប្រទះឃើញគ្រាប់មិនទាន់ផ្ទុះមិនត្រូវរើស ឬប៉ះពាល់យកទៅដំលេង ដូចករណីខាងលើ ៕

ដកស្រង់ពី៖រស្មីកម្ពុជា