បណ្តាញសង្គម

សមត្ថកិច្ច កំពុងតាមចាប់ជនដែលកាប់យុវជនម្នាក់ របួសធ្ងន់

ស្ទឹងត្រែងៈ សមត្ថកិច្ចនគរបាល បានឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ថាៈ ករណីជនដៃដល់ កាប់យុវជនម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់ កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ឧសភា នៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុង-ខេត្តស្ទឹងត្រែង កំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួន ពុំទាន់បាននៅឡើយ។

 

សមត្ថកិច្ច បានបញ្ជាក់ថាៈ នៅយប់កើតហេតុ ជនរងគ្រោះ ឈ្មោះ ឆន វុទ្ធី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិកាំងដីស សង្កាត់ព្រះបាទ ក្រុង-ខេត្តស្ទឹងត្រែង ត្រូវជនមិនស្គាល់មុខ កាប់ចំថ្ពាល់ខាងឆ្វេង។ ភ្លាមនោះ ជនល្មើស បានរត់គេចខ្លួនបាត់។ ដោយឡែក ជនរងគ្រោះ ត្រូវគេបញ្ចូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តស្ទឹងត្រែង៕

ដកស្រង់ពី៖រស្មីកម្ពុជា