បណ្តាញសង្គម

ទើបតែចេញពីគុ.ក តែ​អត់រាង​ចាល !

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចចាប់ជនសង្ស័យម្នាក់ រួមទាំងស្រីកំណាន់ដែលជាអ្នកចែកចាយគ្រឿងញៀនបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានប្រាប់ថា ជនសង្ស័យ២នាក់ម្នាក់ឈ្មោះ វ៉ា វណ្ណី ភេទប្រុស អាយុ៤៧ឆ្នាំ និងទៀតឈ្មោះ រិន សីលា (ហៅសា) ភេទស្រី អាយុ២២ឆ្នាំ (ជាស្រីកំណាត់រស់នៅជាមួយនិងចែកចាយ) ស្នាក់នៅភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។

លោកបានបញ្ជាក់ថា ជាការណែនាំពីលោកឧត្តសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ហើយកម្លាំងជំនាញខេត្តសហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានធ្វើការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនបាន២នាក់ ស្រីម្នាក់និងដកហូតគ្រឿងញៀនប្រភេទម្សៅក្រាមសថ្លាចំនួន៤៥ថង់តូច និងយ៉ាម៉ា៤គ្រាប់ និងសម្ភារប្រើប្រាស់និងជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង ឃាត់នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ តាមផ្លូវជាតិលេខ៥ស្ថិតភូមិ៣ សង្កាត់ព្រៈពន្លា ក្រុងសិរីសោភ័ណ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ថា ក្រោយឃាត់ខ្លួនជនសង្ស័យ២នាក់ ស្រីម្នាក់និងវត្ថុតាងមួយហើយបានសុំដីកាពីអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យ ទៅឆែកឆេរផ្ទៈជនសង្ស័យនៅភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ បានបន្តឆែកឆេរកឃើញគ្រឿងញៀនសរុបចំនួន៤៥ថង់តូច ហើយជនសង្ស័យឈ្មោះ វ៉ា វណ្ណី នេះ ត្រូវគេដឹងថា ទើបតែចេញពីពន្ធនាគារនៅក្នុងឆ្នាំ២០២៣នេះទេ ។

ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

ដកស្រង់ពី៖កោះសន្តិភាព