បណ្តាញសង្គម

ខ្យល់កន្ត្រាក់ ប៉ះពាល់ ៥ស្រុក បំផ្លាញផ្ទះពលរដ្ឋជិត ១០០ ខ្នង

បាត់ដំបង: ខ្យល់កន្ត្រាក់បានបោកបក់ខ្លាំង គ្របដណ្តប់លើលំនៅឋាន របស់ប្រជាពលរដ្ឋ ចំនួន ៥ ស្រុក ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បំផ្លាញផ្ទះ និងសាលារៀនជិត ១០០ ខ្នង។

ឧបទ្ទវហេតុបង្កឡើងដោយគ្រោះធម្មជាតិនេះ បានកើតឡើង នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ បានប៉ះពាល់ដល់សាលារៀន, លំនៅឋានរបស់ប្រជាពលរដ្ឋ សរុបចំនួន ៧៨ ខ្នង រួមទាំងបង្កជារន្ទះ បានបាញ់ត្រូវសត្វគោរបស់កសិករ បណ្តាលឲ្យងាប់ ១ក្បាល ផងដែរ។ អាជ្ញាធរមូលដ្ឋាន បាននិយាយថាៈ

គ្រោះថ្នាក់ដោយធម្មជាតិលើកនេះ ហាក់បីដូចមាន សភាពខ្លាំងក្លា ក្រោយផ្ទៃមេឃ ប្រែប្រួលពពកឡើងខ្មៅ ឆាប់រហ័ស ក៏ស្រាប់តែធ្លាក់ ខ្យល់បោកបក់កន្ត្រាក់ មួយលើកៗ ខ្លាំងៗ ថែមទាំងធ្លាក់ភ្លៀង ដំណក់ទឹកធំៗ ថែមទៀត។

ភូមិសាស្ត្រដែលរងការប៉ះពាល់ខ្លាំងជាងគេ រួមមាន ស្រុកសង្កែ ប៉ះពាល់ខូចខាតផ្ទះ ចំនួន ៦៣ខ្នង របើកដំបូលសាលារៀន ២ខ្នង, បន្ទាប់មក មានស្រុកមោងឫស្សី ប៉ះពាល់ផ្ទះចំនួន ១០ខ្នង, ស្រុកថ្មគោលចំនួន ២ខ្នង និងស្រុកកំរៀង ខេត្តបាត់ដំបង រន្ទះបាញ់ បានបាញ់ត្រូវសត្វគោពលរដ្ឋ ងាប់ ១ក្បាល៕

ដកស្រង់ពី៖រស្មីកម្ពុជា