បណ្តាញសង្គម

នគរបាលបង្ក្រាបក្រុមក្មេងទំនើង១១នាក់នៅក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ: បន្ទាប់ពីបានប្រពឹត្តករណីហិង្សាដោយចេតនានិងធ្វើអោយខូចខាត អុកឡុក បំផ្លាញផែនការគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅក្រុងសិរីសោភ័ណ នៅថ្ងៃទី២៥ខែឧសភាឆ្នាំ២០២៣ ក្រុមក្មេងទំនើង១១នាក់ត្រូវកំណត់លក្ខណ:វិនិច្ឆ័យ ដើម្បីកសាងសំណុំរឿងបញ្ជូននិងធ្វើកំណត់ហេតុកិច្ចសន្យាអោយឪពុកម្តាយ ឬអាណាព្យាបាលធានាយកទៅអប់រំកែលម្អ។

លោកវរសេនីយ៍ ស៊ី ឌី អធិការនលោកវរសេនីយ៍ ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណអោយដឹងថា : កាលពីថ្ងៃ ទី២៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង២០និង១៦នាទីយប់.នៅចំណុចតូបលក់ចាបហ៊ួយមួយស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិលមានក្រុមក្មេងស្ទាវ២ក្រុមបង្កហេតុ។

ក្រុមទី១ ជាជនរងគ្រោះមានគ្នា៥នាក់ រួមមាន ឈ្មោះ សមុទ្យ, រដ្ឋ, ហេង, រតនា និង ឆាត សៀវឡុង ដោយពួកគេមានអាយុពី ១៦ទៅ១៧ ឆ្នាំ រីឯក្រុមទី២ ជាជនបង្ករមានគ្នា១០នាក់ ជិះម៉ូតូ៦ គ្រឿង ម៉ាកហុងដាឌ្រីម៥គ្រឿង ម៉ាកស្កុបពីរ ១គ្រឿង ពណ៌ខៀវ ។

លោកបន្តថា ក្នុងចំណោមជនបង្ករ ជនរងគ្រោះខ្លះថា មិនស្គាល់ឈ្មោះទេ គឺចំណាំតែម៉ូតូ ដោយពួកគេធ្វើសកម្មភាពកាន់កាំបិតកែឆ្នៃដេញកាប់ និងយកដុំថ្មគប់ទៅលើក្រុមទី១ បង្កឲ្យខូចខាតម៉ូតូ ៣គ្រឿង និង របួសដល់ថ្នាក់ចូលមន្ទីរពេទ្យ ។

លោកវរសេនីយ៍ ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រឹតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានអោយដឹងថ្ងៃទី២៥ខែឧសភាថា: ក្រោយពីទទួលបានព៌ត័មាន នៅព្រឹកឡើងថ្ងៃ២៤ខែឆ្នាំដដែលវេលាម៉ោង៨និង១៥នាទី កម្លាំងការិយាល័យព្រហ្មទ័ណ្ឌកំរិតស្រាល សហការជាមួយកម្លាំងជំនាញក្រុងសិរីសោភ័ណ កំណត់បានមុខសញ្ញាសង្ស័យខាងលើហើយបាននាំខ្លួនជនសង្ស័យចំនួន១១នាក់មកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណមានឈ្មោះដូចតទៅៈ ឡន ជីឡុង, សម្ភស្ស ប៊ុនហេង, ញែប ឡុងហេង,ពេញ នរៈសត្យា, ខន រតនា, ខន សិរីឧត្តម, យាន គារ៉ា, ធឿន ប៉ូលីន, ប៊ុឡា ផានិត, ជូ បញ្ចះបញ្ញា, និង ភាព ពីនធុក ។

ពួកគេមានអាយុ ពី១៥ ដល់ ១៧ ឆ្នាំ ។ ក្រុមសង្ស័យបានអោយដឹងថា ពួកខ្លួនទាំង១១នាក់ពិតជាបាននាំគ្នាទៅកាប់ជនរងគ្រោះ និងម៉ូតូជនរងគ្រោះពិតមែន ព្រោះមាន គំនុំនិងមានទំនាស់ជាក់ស្តែងពេលនៅទើសមុខ ៕

ដកស្រង់ពី៖រស្មីកម្ពូជា