បណ្តាញសង្គម

នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យសមត្ថកិច្ចចាត់ការលើរថយន្តពីរគ្រឿងពាក់ផ្លាកលេខ នគរបាល 2-2899

ភ្នំពេញ:លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យសមត្ថកិច្ចចាត់វិធានការលើរថយន្តពាក់ផ្លាកលេខ នគរបាល 2-2899 ដែលយកទៅបំពាក់លើរថយន្តទំនើបចំនួន ២គ្រឿង គឺរថយន្ត Ford RANGER ពណ៌ទឹកប៊ិច និងរថយន្ត EVEREST ពណ៌ស។

នេះបើតាមការបញ្ជាក់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រាប់រស្មីកម្ពុជា កាលពីល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានបញ្ជាក់ថា “ខុសច្បាប់ហើយ ខ្ញុំបានបញ្ជូនទៅសម្ថកិច្ចចាត់ការហើយ”៕

\

ដកស្រង់ពី៖រស្មីកម្ពជា