បណ្តាញសង្គម

រថយន្តដឹកដីបុករះម៉ូតូនិងម៉ូតូកង់៣ឈប់ស្តុបកិនស្លាប់២នាក់បងប្អូននិងរបួស៥នាក់

ភ្នំពេញ៖ បុរស២នាក់បងប្អូនបានស្លាប់នៅនឹងកន្លែងនិងក្មេងចាស់៥នាក់ទៀតបានរងរបួសស្រាលនិងធ្ងន់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយ ដែលបង្កដោយរថយន្ត

ដឹកដីមួយគ្រឿង ដែលអះអាងថា ហ្វាំងមិនស៊ីបើកបោះពួយ បុករះ យានយន្ត ដែលកំពុងតែឈប់ពេញទំហឹង កាលពីវេលាម៉ោងប្រមាណ១១និង១៥នាទីព្រឹកថ្ងៃទី១៣ខែមិថុនា ឆ្នាំ២០២៣នៅចំណុចស្តុបមហាវីថីឈ្នះឈ្នះកែង ផ្លូវភ្នំពេញហាណូយ ក្នុង ភូមិ ត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

រថយន្តដែលបង្កគ្រោះថ្នាក់នេះ ម៉ាកហ៊ីណូពណ៌ទឹកប៊ិចដឹកដី ពាក់ស្លាកលេខព្រះសីហនុ៣A.៣៣៧៨ បើកបរដោយបុរសម្នាក់ឈ្មោះពេជ្រ សួង អាយុ៤១ឆ្នាំមានលំនៅភូមិ ហួចកើត ឃុំក្រែក ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបាននគរបាលឃាត់ខ្លួន។

ចំណែក ជនរងគ្រោះដែលបានស្លាប់១.ឈ្មោះឡាត់ លុយ អាយុ៤៥ឆ្នាំជាបង ,២.ឈ្មោះនឿន នាង អាយុ៤០ឆ្នាំជាប្អូនថ្លៃ ដោយអ្នកទាំង២នាក់ត្រូវមានលំនៅ ភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម ជិះម៉ូតូម៉ាកហុង ឌ្រីម ពាក់ស្លាកលេខភ្នំពេញ១FU.៤៥៦៣។

តាមនគរបាលមូលដ្ឋាន អោយដឹងថា គ្រោះថ្នាក់នេះបង្កឡើងរថយន្ត រថយន្ត ដឹកបើកបោះពួយក្នុងល្បឿនលឿន បុរះម៉ូតូ១គ្រឿង កង់៣មួយគ្រឿង និង រថយន្ត ម៉ាកម៉ាស្តា១គ្រឿង នៅពេលកំពុងតែឈប់ស្តុបបណ្តាលអោយ អ្នកជិះម៉ូតូ២នាក់ស្លាប់នៅកន្លែង និង រងរបួស ក្មេងចាស់ប្រុសស្រី ដែលជិះម៉ូតូកង់៣ចំនួន៥នាក់។

តាមព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុ ខណះពេលដែល យានយន្ត កំពុងតែឈប់ស្តុបស្រាប់តែ រថយន្ត ដឹកដី១គ្រឿងខាងលើ បើកបោះពួយក្នុងទិសដៅពីលិចទៅកើតមកបុកម៉ូតូ១គ្រឿងពេញទំហឹងនឹងកិន ២នាក់បងប្អូន បែកក្បាលស្លាប់នៅនឹងកន្លែងហើយ រថយន្ត ក៍បានជ្រុលទៅកៀររថយន្តម៉ាកម៉ាស្តា មួយគ្រឿង និងបុកម៉ូតូកង់៣ពីក្រោយរួចរួញហើយអ្នកជិះ ចំនួន៥នាក់បានរងរបួសធ្ងន់និងស្រាល។

តាមក្រុមគ្រួសារ អ្នកស្លាប់ បានរៀបរាបទាំងទឹកភ្នែក ថា នៅព្រឹកថ្ងៃកើតហេតុ ២នាក់បងប្អូនថ្លៃ(អ្នកស្លាប់)បានធ្វើដំណើរមកពីស្រុក ដើម្បី ជួនកូនប្រុសមកប្រលងនៅសាលាកូរ៉េ។នៅពេល ធ្វើដំណើរ ត្រលប់ទៅស្រុកវិញ ឈប់ស្តុបក៍មានរថយន្ត ដឹកដី មកពីក្រោយ បុករះហើយកិនស្លាប់និងរបួសតែម្តង។បន្ទាប់ពីបង្កគ្រោះថ្នាក់អ្នកបើកបររថយន្តត្រូវបានអ្នកដំណើររួមទាំងសមត្ថកិច្ចក៍បានឃាត់ខ្លួន។

សពត្រូវបានក្រុមគ្រួសារបញ្ជូនទៅធ្វើបុណ្យនៅស្រុកកំណើត។ចំណែករថយន្តអ្នកបើកបរ ,ម៉ូតូ, និងម៉ូតូកង់៣ត្រូវបានបញ្ជូន ទៅកាន់ការិយាល័យ ចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមច្បាប់៕

ដកស្រង់ពី៖រស្មីកម្ពុជា