បណ្តាញសង្គម

ស្ត្រីម្នាក់ បានស្លាប់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូ ត្រូវរថយន្តបុក

កំពង់ស្ពឺ: ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីជិះម៉ូតូ ហើយត្រូវរថយន្តបុក នៅតាមផ្លូវលំ ស្ថិតក្នុងភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា´ ស្ត្រីរងគ្រោះ ឈ្មោះ ចាន់ សុភាព អាយុ ៤៩ ឆ្នាំ រស់នៅក្នុងភូមិថ្មី សង្កាត់រកាធំ ក្រុងច្បារមន ជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1U-8755 banបើកបរពីទិសខាងកើតទៅខាងលិច ត្រូវរថយន្ត មួយគ្រឿងមិនស្គាល់ម៉ាក និងអត្តសញ្ញាណអ្នកបើកបរ បុកម៉ូតូស្ត្រីរងគ្រោះ ពេញទំហឹង ក្នុងទិសដៅស្របគ្នា បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្តង។

ចំណែកអ្នកបើកបររថយន្តបង្ក បានបន្ថែមល្បឿន រត់គេចខ្លួនបាត់ស្រមោល។ ប្រភពបានបន្តទៀតថាៈ ក្រោយកើតហេតុ មន្ត្រីជំនាញ បានប្រគល់សពស្ត្រីរងគ្រោះ ឱ្យសាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី។ រីឯវត្ថុតាង បានប្រគល់ឱ្យការិយាល័យ នគរបាលចរាចរណ៍ខេត្ត ដើម្បីស្រាវជ្រាវបន្ត៕

ដកស្រង់ពី៖រស្មីកម្ពុជា