បណ្តាញសង្គម

ជិះម៉ូតូបុកទ្រូងផ្លូវស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល ពីរនាក់

ជនរងគ្រោះដែលស្លាប់មាន ឈ្មោះ ផាន់ លិន ភេទប្រុស អាយុ ២០ ឆ្នាំជាង មុខរបរ កម្មករដាំផ្កា រស់នៅក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ជិះម៉ូតូម៉ាក HONDA BEAT ពណ៌ក្រហម លាយស ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ 1KB.0151 ជិះឌុបគ្នាបីនាក់ អ្នកស្លាប់ជាអ្នកឌុប និងអ្នករងរបួសធ្ងន់ស្រាល ពីរនាក់ទៀត មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

តាមប្រភពពីកន្លែងកើតហេតុ បានដឹងថា ដំបូងឡើយ គេឃើញយុវជនបីនាក់ ជិះម៉ូតូឌុបគ្នា តាមបណ្ដោយផ្លូវបុរី អង្គរភ្នំពេញ ក្នុងទិសដៅពីខាងលិច មកខាងកើត យ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ខាងលើ ក៏បានរេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅបុកខឿនថ្ម សួនច្បារចែកទ្រូងផ្លូវ បណ្ដាលឱ្យដួលបោកក្បាលស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាលពីរនាក់។ អ្នករងរបួស ត្រូវបានរថយន្តសាមុយ មកដឹកយកទៅ សង្គ្រោះនៅមន្ទីពេទ្យ ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយកមធ្យោបាយទៅរក្សាទុក ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់សពឱ្យសាច់ញាតិដឹកទៅផ្ទះធ្វើបុណ្យតាមប្រពៃណី៕

ដកស្រង់ពី៖រស្មីកម្ពុជា