បណ្តាញសង្គម

បញ្ជូន​ជនសង្ស័យ​២​នាក់ ទៅ​តុលាការ ករណី​បា​.​ញ់​ស​ម្លា​.​ប់​បុរស​ចិន​ម្នាក់ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យចំនួន២នាក់ និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តហើយ ពាក់ព័ន្ធករណីបា.ញ់សម្លា.ប់ជនជាតិចិនម្នាក់ កាលពីវេលាម៉ោង០៩និង៤០នាទីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចចំការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ដោយទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបំបែកសំណុំរឿងឃាតកម្មបាញ់សម្លា.ប់ជនជាតិចិនម្នាក់ឈ្មោះ SHEN JIANGUO (គីង កុង) តាមដើមបណ្ដឹងឈ្មោះ LI ZHONG GUO (លី ចុងក័រ) ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន ស្នាក់នៅបុរីសានហូ ស្ថិតនៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលត្រូវជាបងជីដូនមួយរបស់ជនរងគ្រោះ ។

ជនសង្ស័យចំនួន០២នាក់ ដែលត្រូវឃាត់ខ្លួន រួមមាន ៖ ១-ឈ្មោះ ZHOU YONG ហៅក្រៅ (ម៉ាទីន) ជនជាតិចិន ២-ឈ្មោះ ឡោ លឹមហាប់ (ហៅប្រុស) ។ ជនសង្ស័យទាំង០២នាក់ ត្រូវនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីអនុវត្តតាមនីតិវិធី ។

ដកហូតវត្ថុតាង រួមមាន ៖ ១.អាវុធខ្លីម៉ាក K54 លេខ ២៩១០៣១៨៧ (បង់០១ គ្រាប់០៧គ្រាប់)ចំនួន០១ដើម ២.អាវុធខ្លីម៉ាក G-LOCK 17 GEN4 លេខ TSV665 (បង់០១ គ្រាប់០៥គ្រាប់) ចំនួន០១ដើម ៣.សំបកគ្រាប់កាំភ្លើងខ្លីម៉ាក G-LOCK ចំនួន០២គ្រាប់ ៤.គ្រាប់កាំភ្លើងខ្លីម៉ាក G-LOCK ចំនួន០១គ្រាប់ ៥.គ្រាប់កាំភ្លើងខ្លីម៉ាក K54 ចំនួន០៣គ្រាប់ ៦.កញ្ចប់បារីម៉ាក MEVIUS ចំនួន ០១កញ្ចប់ ៧.បង់កាំភ្លើងចំនួន០១ នៅចំណុចផ្ទះជួលរបស់ជនសង្ស័យ ក្នុងបុរីសានហូ ស្ថិតនៅក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

ជនសង្ស័យ ជាជនជាតិចិនឈ្មោះ ZHOU YONG បានឆ្លើយថា រូបខ្លួនមិនបានបា.ញ់សម្លា.ប់ទៅលើជនរងគ្រោះនោះទេ។ ចំណែកឯជនសង្ស័យឈ្មោះ ឡោ លឹមហាប់ (ហៅប្រុស) បានរៀបរាប់ថា មុនពេលកើតហេតុ នៅវេលាម៉ោង០៨ព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ឈ្មោះ YONG និងជនរងគ្រោះ SHEN JIANGUO បានចេញពីខារ៉ាអូខេ (ROYAL) ស្ថិតក្នុងក្រុងប៉ោយប៉ែត ដោយជនរងគ្រោះ និងឈ្មោះ YONG បានជិះរថយន្ត ចេញមកក្រៅជាមួយគ្នា ដោយមានរូបគេ (ឡោ លឹមហាប់) ជាអ្នកបើករថយន្ត ពេលបើកមកដល់កន្លែងកើតហេតុ ឈ្មោះ YONG បានឱ្យរូបគេឈប់រថយន្ត ដើម្បីជក់បារី និងបត់ជើងតូច បន្ទាប់មកឈ្មោះ YONG បានលើកដៃធ្វើសញ្ញាឱ្យខ្ញុំបា.ញ់សម្លា.ប់ទៅលើជនរងគ្រោះពីក្រោយ ដោយប្រើប្រាស់អាវុធខ្លីរបស់ខ្លួនម៉ាក K54 ពេលនោះរូបគេ ក៏បាញ់០១គ្រាប់ទៅលើជនរងគ្រោះ តែមិនផ្ទុះទេ ភ្លាមនោះឈ្មោះ YONG ក៏បានដកកាំភ្លើងរបស់ខ្លួនម៉ាក G-LOCK17 ចេញពីកាបូបកាន់ដៃរបស់គាត់ បាញ់ទៅលើជនរងគ្រោះ០១គ្រាប់ ត្រូវចំស្មាខាងស្តាំ ផ្នែកខាងក្រោយធ្លាយចេញមកបំពង់ក ផ្នែកខាងឆ្វេង បណ្តាលឱ្យដួលទៅលើដី រួចហើយឈ្មោះ YONG បានប្រគល់កាំភ្លើងម៉ាក G-LOCK17 នោះ មកឱ្យរូបគេបាញ់ថែមមួយគ្រាប់ទៀត ត្រូវចំក្បាល ផ្នែកខាងក្រោយធ្លាយ មកចិញ្ចើមខាងឆ្វេងបណ្តាលឲ្យជនរងគ្រោះស្លា.ប់តែម្តង។ ក្រោយពីជនរងគ្រោះស្លា.ប់ហើយ រូបគេ និង YONG បានអូសសាកស.ពទម្លាក់ក្នុងប្រឡាយ និងកាច់មែកឈើ គ្របពីលើសាកស.ព ដើម្បីបិទបាំង រួចហើយបើកឡានគេចចេញពីកន្លែងកើតហេតុតែម្ដង ។

ជនសង្ស័យឈ្មោះ ឡោ លឹមហាប់ បានបញ្ជាក់ទៀតថា មូលហេតុបា.ញ់សម្លា.ប់ជនរងគ្រោះដោយសារឈ្មោះ ZHOU YONG ជំពាក់លុយជនរងគ្រោះឈ្មោះ SHEN JIANGUO ហើយជនរងគ្រោះ ទារច្រើនដងពេក ទើបបណ្ដាលឱ្យមានការរៀបផែនការបា.ញ់សម្លា.ប់ជនរងគ្រោះ តែម្ដង ។ ជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត កាលពីរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ៕

ដកស្រង់ពិ៖កោះសន្តិភាព