បណ្តាញសង្គម

សមត្ថកិច្ចនគរបាល កំពុងស៊ើបរកមូលហេតុ ករណីព្រួតវាយបុរសម្នាក់ ឱ្យរបួស

ស្ទឹងត្រែងៈ សមត្ថកិច្ចនគរបាល កំពុងចុះស៊ើបអង្កេត រកមូលហេតុពិត ក្រោយពីមានគេវាយ ជនរងគ្រោះម្នាក់ រងរបួសធ្ងន់ កាលពីព្រលប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។

លោក អេង ភក្រ្តា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអន្លង់ជ្រៃ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៤ មិថុនាថាៈ ករណីហិង្សាបង្ករបួសស្នាម មានស្ថានទម្ងន់ទោស ជនរងគ្រោះ ឈ្មោះ សឿង វិចិត្រ អាយុ៣៣ឆ្នាំ មានទីលំនៅ នៅភូមិមន ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង រងរបួសបែកក្បាល ។

ជនរងគ្រោះ ត្រូវគេវាយនឹងដំបងឈើ ក្នុងខ្ទមចំការ ឈ្មោះ ឡុង ឋិតនៅចំណុចត្រពាំងគគីរ ភូមិមនឃុំអន្លង់ជ្រៃ។ លោកមេប៉ុស្តិ៍ មិនទាន់បញ្ជាក់អំពីមូលហេតុ បណ្តាលឱ្យកើតមានហិង្សា ខាងលើនេះ ឱ្យដឹងបាននៅឡើយទេ។ ក្រោយពីសាកសួរជនរងគ្រោះ ទាំងយប់ ជនសង្ស័យចំនួនពីរ ឈ្មោះចិន និងឈ្មោះពៅ ក្រោយកើតហតុរត់គេចខ្លួន ហើយសមត្ថកិច្ចកំពុងតាមចាប់៕

ដកស្រង់ពី៖រស្មីកម្ពុជា