បណ្តាញសង្គម

ប៉ូលិសចាប់ខ្លួនជនជាតិចិនម្នាក់ និងដកហូតថ្នាំញៀននិងសារធាតុផ្សំ មិនច្បាស់ជាង១០០គីឡូក្រាម

ភ្នំពេញ ៖ សមត្ថកិច្ចស្រាវជ្រាវបង្ក្រាបករណីគ្រឿងញៀន នៅចំណុចខុនដូរ ដឺភីច (The Peach) បន្ទប់លេខ២៨០១ សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំកាមន រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមទាំងវត្ថុតាងថ្នាំញៀន ជាង ២៣គីឡូក្រាម និងសារធាតុផ្សំមិនច្បាស់ជាង១០០គីឡូក្រាម កាលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។

អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នង ការ រងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន កាលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង០១:៤០ រសៀល កម្លាំងជំនាញការិយាល័យ(ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក ឧត្ដមសេនីយ៍ទោ សារី បុត្រសត្យា, លោក ឧត្តម សេនីយ៍ត្រី យឹម សែនឧត្ដម្ភ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និង លោកវរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ,លោកវរសេនីយ៍ត្រី ផៃ កុសល នាយរងការិយាល័យ ដោយមានការសម្រប សម្រួលពីលោក អ៊ុ សុភ័ក្ត្រ ព្រះរាជអាជ្ញារង នៃអាយ្យការ អមសាលា ដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវបង្ក្រាប នៅចំណុច ខុនដូរ ដឺភីច (The Peach) បន្ទប់ លេខ២៨០១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ ឃាត់ ខ្លួនជនសង្ស័យម្នាក់ រួមទាំងវត្ថុតាងថ្នាំញៀនជាង ២៣គីឡូក្រាម និងសារធាតុផ្សំមិនច្បាស់ជាង១០០គីឡូក្រាម។

ជនសង្ស័យ ឈ្មោះ អ៊ូ ហ័រ ជិន (WU HUA ZHEN) ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិចិន ។ ចំណែកវត្ថុតាងរួមមាន ៖ ១-សារធាតុញៀន០៣ប្រភេទ ទម្ងន់ : ២៣គីឡូក្រាម ៦៨៦ក្រាម ៦៧,មេតំហ្វេតាមីន ទម្ងន់ : ១៣២,៣៣ក្រាម, -កេតាមីន ទម្ងន់ : ៩៨៤,29ក្រាម និងប្រភេទ MDMA ទម្ងន់ ២២គក្រ. ៥៧០ក្រ.០៥)។ ២-សារធាតុផ្សំមិនច្បាស់ ទម្ងន់ ១២២គីឡូក្រាម៩៣៤ក្រាម និង៣-សម្ភារកែច្នៃមួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញ ចាត់ការតាមនីតិវិធី៕

ដកស្រង់ពី៖រស្មីកម្ពុជា