បណ្តាញសង្គម

ក្រុម​អាជីវករ​ក្នុង​ផ្សារ​អន្លង់​វែង​ថ្មី ព្រួយបារម្ភ​រឿង​ចោ​.​រ​លួ​.​ច​អីវ៉ាន់​ឥត​ល្ហែ ទោះ​ចាក់សោរ​ក៏​ដោយ​(​វី​ដេ​អូ​)

ខេត្តឧត្តរមានជ័យ ៖ ក្រុមអាជីវករលក់ដូរនៅផ្សារអន្លង់វែងថ្មី ស្ថិតក្នុងទីរួមស្រុកអន្លង់វែង បាននាំគ្នារអ៊ូរទាំ ហើយព្រួយបារម្ភ និងត្អូញត្អែរអំពីរឿងចោ.រតែងតែធ្វើសកម្មភាពចូលលួ.ចអីវ៉ាន់របស់ពួកគាត់ ខណៈពេលដែលបានរៀបចំចាក់សោរទុកនៅក្នុងតូបលក់ ហើយក៏ត្រូវក្រុមចោ.រចូលលួចជារៀងរាល់យប់តែម្តង នៅចំណុចផ្សារអន្លង់វែង ស្ថិតនៅក្នុងភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

Picture តាមប្រភពពីអាជីវករលក់ដូរក្នុងផ្សារអន្លង់វែងថ្មី ដែលបាត់អីវ៉ាន់ បានរៀបរាប់ប្រាប់ឲ្យដឹងនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ នេះថា កន្លងមក នៅតូបរបស់គាត់បាត់តែរបស់របរតិចតួចទេ តែបាត់ច្រើនដងពេក គាត់ក៏សម្រចចិត្តដាក់កាមេរ៉ាសុវត្ថិភាពតែម្តងទៅ ដើម្បីឆែកឲ្យឃើញមុខចោ.រដែលពូកែលួចរូបនោះ និងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឱ្យកំណត់មុខសញ្ញាចោ.រ ដើម្បីឈានទៅដល់ការឃាត់ខ្លួនចាត់ការតាមនីតិវិធីច្បាប់។ ដោយឡែកករណីចោ.រចូលលួ.ចអីវ៉ាន់ពីតូបលក់របស់គាត់នេះដែរ មិនមែនកើតមានតែម្តងនោះទេ គឺច្រើនដងណាស់មកហើយ។

Picture ស្ត្រីឈ្មោះ ស្រី ពៅ ជាអាជីវករលក់ដូរគ្រឿងសមុទ្រ ក៏បានអះអាងដែរថា ចំពោះការបាត់បង់អីវ៉ាន់នៅក្នុងតូបលក់នេះ ពុំមែនមានតែកន្លែងខ្ញុំនោះទេ គឺតូបអ្នកលក់ក្បែរខ្ញុំក៏បាត់ដូចគ្នាដែរ។ ហើយការបាត់អីវ៉ាន់នោះ គឺបាត់របស់របរហូបចុកមួយចំនួនដូចជា ៖ សាច់មាន់, គ្រឿងសមុទ្រ, ទឹកត្រី, ស្ករ និងគ្រឿងទេសផ្សេងៗទៀតជាដើម។ ដោយពេលខ្លះចោ.ររូបនោះលួចលុយកាក់តិចតូចផងដែរ ចាប់ពី៧០០០រៀលទៅ៨០០០រៀល ដែលគាត់ដាក់នៅបាតកន្ត្រក់ក្នុងតូបលក់ ទុកសម្រាប់អាប់ឲ្យគេ ក៏ត្រូវចោ.រលួ.ចយកទៅដែរ។

Picture ពាក់ព័ន្ធទៅនឹងការបាត់បង់អីវ៉ាន់របស់អាជីវករលក់នៅក្នុងផ្សារអន្លង់វែងថ្មីខាងលើនេះដែរ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ អ្នកយកព័ត៌មានពុំអាចសុំការបកស្រាយពីអ្នកគ្រប់គ្រងផ្សារបានទេ ជុំវិញការរក្សាសន្តិសុខ សុវត្ថិភាពនៅក្នុងបរិវេណផ្សារ ពីព្រោះពុំមានលេខទូរស័ព្ទទំនាក់ទំនង។

Picture សូមជម្រាបជូនផងដែរថា បើតាមការលើកឡើងពីអាជីវករលក់ដូរនៅផ្សារស្រុកអន្លង់វែង បាននាំគ្នាស្នើសុំឲ្យប្រធានគ្រប់គ្រងផ្សារ មេត្តាជួយដាក់កម្លាំងសន្តិសុខយាមកាមបន្ថែមទៀតផង ពីព្រោះថា ពួកគាត់ជាអាជីវករជួលតូបលក់ក្នុងផ្សារ ហើយពេលទៅផ្ទះ គឺរបស់របរលក់ប្រចាំថ្ងៃត្រូវចាក់សោរទុកក្នុងតូប ប៉ុន្តែដល់ពេលមានការបាត់របស់របរដោយត្រូវចោ.រលួ.ចចឹង តើឲ្យពួកគាត់សង្ឃឹមទៅលើអ្វីទៀតនៅថ្ងៃក្រោយ? ប្រសិនបើមិនមានការទប់ស្កាត់រឿងចោ.រលួ.ចអីវ៉ាន់នោះទេ ហើយចាប់មិនដែលបានទៀត៕ 

ដកស្រង់ពី៖កោះសន្តិភាព