បណ្តាញសង្គម

រន្ទះបាញ់ស្លាប់ស្ត្រីជនជាតិចារ៉ាយម្នាក់ នៅស្រុកអូរយាដាវ ខណៈពេលស្ត្រីនោះ កំពុងតែស្ទូងស្រូវ នៅក្នុងស្រែ

រតនគិរី: កាលពីរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ស្ត្រីម្នាក់ បានត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗនៅនឹងកន្លែងខណ:ពេលស្ត្រីនោះ បានចុះទៅស្ទូងស្រូវ នៅក្នុងស្រែមួយ ហើយស្របពេលមេឃកំពុងភ្លៀង ធ្លាក់ខ្លាំង លាយឡំនឹងខ្យល់កន្រ្ទាក់ផងនោះ។

ស្ត្រីរងគ្រោះមានឈ្មោះ សល់ តិញ អាយុ ២៨ ឆ្នាំ ជនជាតិចារ៉ាយ ជាកសិករ មានទីលំនៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវខេត្តរតនគិរី។ លោក ហេង ប៊ុន្នី អភិបាលស្រុកអូរយ៉ាដាវ បានឲ្យដឹងថាៈ គ្រួសារជនរងគ្រោះ មានជីវភាព ក្រលំបាក ខំប្រឹងទៅស្ទូងស្រូវ ទាំងមេឃកំពុងភ្លៀង បែរជាត្រូវរន្ទះបាញ់ស្លាប់តែម្ដង។ ក្នុងនាម លោក ជាថ្នាក់ដឹកនាំស្រុក លោក នឹងយកអំណោយមួយចំនួន ទៅចូលរួមជាមួយ សាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យសព តាមប្រពៃណី៕

ដកស្រង់ពី៖រស្មីកម្ពុជា