បណ្តាញសង្គម

នៅ​ញញឹមបានទៀត! ចោរ​ប្ល-ន់ដណ្តើម​កាបូប​របស់​​នារីលក់​កាហ្វេ

រាជធានីភ្នំពេញ ៖ ទីបំផុត ជនសង្ស័យជិះម៉ូតូដែលមានតែគ្រោងឆ្អឹងយកកូនកាំបិតភ្ជង់ប្លន់កាបូបរបស់នារីលក់កាហ្វេ ត្រូវបានសមត្ថកិច្ចតាមស្រាវជ្រាវឃាត់ខ្លួនបានហើយ ។

សូមរំលឹកថា៖ នារីលក់កាហ្វេក្លាហានម្នាក់ ហ.ក់ធា.ក់ចោរប្ល.ន់ ដណ្តើមទ្រព្យសម្បត្តិបានមកវិញជាក់ស្តែង យោងតាមផេកស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីប្រើប្រាស់កូនកាំបិតប្លន់យកកាបូបលុយនៅតូបលក់កាហ្វេ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនធ្វើការស្រាវជ្រាវឃាត់ខ្លួននៅថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០២៣ វេលាម៉ោង១៧:០០នាទី ។

ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនបានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាបានរហូតដល់ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្លន់យកកាបូបលុយនៅចំណុចក្នុងតូបលក់កាហ្វេ ផ្លូវម៉ៅសេទុង កែងផ្លូវ៦៣ សង្កាត់ទន្លេបាសសក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង០៥ និង៣០នាទី។ជនសង្ស័យឈ្មោះប៊ុន និល ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ មុខរបរគ្មាន (មានសារធាតុញៀន)។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ។ ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

ដកស្រង់ពី៖កោះសន្តិភាព