បណ្តាញសង្គម

រថយន្តសាំយ៉ុងមួយគ្រឿង ធ្លាក់ចូលប្រឡាយទឹក បណ្ដាលឱ្យមនុស្ស ៤នាក់ ស្លាប់ និងផ្សេងទៀត កំពុងជួយសង្រ្គោះ

ព្រៃវែង៖ មនុស្ស ៤ នាក់ បានស្លាប់ និងជាច្រើននាក់ រងរបួស ក្នុងហេតុការណ៍រថយន្តប្រភេទសាំយ៉ុងមួយគ្រឿងរេចង្កូតធ្លាក់ចូលក្នុងប្រឡាយទឹក នៅចំណុចភូមិក្រាំង ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី ២៤ខែកញ្ញា ឆ្នាំ២០២៣។

សមត្ថកិច្ចនគរបាលខេត្តព្រៃវែង បានអោយដឹងថា នៅមុនពេលកើតហេតុ រថយន្តខាង លើ បានដឹកមនុស្សជិត ១០ នាក់ មកពីចូលរួមអាពាហ៍ពិពាហ៍ នៅភូមិពោន ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង លុះមកចំណុចកើតហេតុ បានធ្លាក់ប្រឡាយទឺកបណ្ដាល ឱ្យមនុស្ស ៤ នាក់ បានស្លាប់ និង ៥ នាក់ផ្សេងទៀត បានរួចរស់ជីវិត។

កម្លាំងនគរបាល ស្រុកបាភ្នំ និងប្រជាពលរដ្ឋ ជួយសង្រ្គោះជនរងគ្រោះ ស្រង់យកសាកសពអ្នកដែល ស្លាប់ មកលើគោក ។ សមត្ថកិច្ច បានបញ្ជាក់ទៀតថា ភ្លាមនោះ គេមិនទាន់ដឹងអំពីមូលហេតុ ដែលបណ្ដាល ឲ្យគ្រោះថ្នាក់ចរាចរណ៍នៅឡើយ៕

ដកស្រង់ពី៖រស្មីកម្ពុជា