បណ្តាញសង្គម

បុរសម្នាក់ស្លាប់នៅចន្លោះផ្ទាំងប៉ាណូ រហូតធុំក្លិនស្អុយខ្លាំង ទើបមាន អ្នកដឹង

ភ្នំពេញ៖ សពបុរសម្នាក់ត្រូវបានគេប្រទះ ឃើញនៅ ចន្លោះ ផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មដ៏ធំមួយកាត់ទទឹងផ្លូវ ។ការដឹង ថា មានសាកសពស្ថិតនៅទៅនោះគឺបន្ទាប់ពី មានជះក្លិនស្អុយ ខ្លាំង និង មានទឹកនៃសពហូរស្រក់មកខាងក្រោម។ការភ្ញាក់ផ្អើល កាលពី វេលា ម៉ោងជាង៤រសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ស្ថិតនៅចំណុច ផ្ទាំងប៉ាណូ១ នៅស្ពានលេខ៤ ផ្លូវជាតិលេខ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។សពនេះពុំមានអត្តសញ្ញាណទេ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរនោះបានឱ្យដឹងថា ដំបូងឡើយគេពុំបានចាប់អារម្មណ៍ថា នៅចន្លោះផ្ទាំងប៉ាណូសាកសព ទេ។ប៉ុន្តែមុនពេលកើតហេតុមានប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវជាតិលេខ៦ ហើយឆ្លងកាត់ផ្ទាំងប៉ាណូដែលកាត់ទទឹងផ្លូវ ស្រាប់តែ មាន ទឹកហូរស្រក់ ចំអ្នកដំណើរម្នាក់ ។

ដោយហិត ទៅមានក្លិនអសោច អ្នកដំណើរនោះ មានការសង្ស័យក៏ត្រឡប់មកក្រោមផ្ទាំងប៉ាណូខាងលើ ដើម្បីរកមើល ប្រភពទឹក។ លុះពេលពិនិត្យដោយម៉ត់ចត់ស្រាប់ឃើញមានទឹកស្រក់ ពីលើផ្ទាំងប៉ាណូដែលកាត់ទទឹងផ្លូវនិង ឃើញក្បាល មនុស្ស ដងខ្លួន មនុស្សប្រុសស្លៀកពាក់ខោខៅប៊ូយ គ្មានអាវ ជាប់ខ្លួន ទើបនាំគ្នារាយ ការណ៍ជូនសមត្ថកិច្ច ដោយសង្ស័យមានមនុស្ស ស្លាប់នៅខាងលើ។

បន្ទាប់ពីទទួលដំណឹងនេះ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំង កើតហេតុ ដើរត្រួតពិនិត្យជុំវិញទីតាំង ក៏ប្រទះឃើញស្បែកជើងមួយគូ នៅគល់ជើងសសរផ្ទាំងប៉ាណូនោះ។ប៉ូលិសក៏សន្និដ្ឋានបឋមថា ពិតជា មានមនុស្សឡើងទៅខាងលើហើយស្លាប់នៅទីនោះមែន។ បន្ទាប់មក មន្ត្រីជំនាញខាងកោសល្យវិច្ឆ័យចុះមកត្រួតពិនិត្យសាកសពនោះដោយយកស្ទូចសាកសពដាក់មកខាងក្រោម។

មន្ត្រីជំនាញបានពិនិត្យឃើញថា បុរសមិនស្គាល់អត្តសញ្ញាណបាន ធ្វើអត្តឃាតនៅក្នុងចន្លោះផ្ទាំងប៉ាណូ ដោយប្រើប្រាស់ខ្សែលួស ចងភ្ជាប់ជាមួយចង្រឹងដែកនៃផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជកម្ម។អត្តឃាតជនអាចស្លាប់យូរថ្ងៃ ទើបមានសភាពហើម ស្អុយខ្លាំង និងមានស្រក់ទឹករងៃហូរស្រក់ថែមទៀត៕

ដកស្រង់ពី៖រស្មីកម្ពុជា