បណ្តាញសង្គម

នគរបាលឃាត់ខ្លួន ជនសង្ស័យ២នាក់ជាមួយកាំភ្លើងកែឆ្នៃ៤ដើម នៅស្រុកស្វាយចេក

បន្ទាយមានជ័យៈ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការពីកម្លាំងអធិការដ្ឋាននគបាលស្រុកស្វាយចេក និងស្រុកថ្មពួក ធ្វើការចុះស្រាវជ្រាវនិងបង្ក្រាបបានមុខសញ្ញាជនសង្ស័យជួញដូរគ្រឿងញៀននិងប្រើប្រាស់អាវុធខុសច្បាប់ចំនួន២នាក់ ។

១-ឈ្មោះ អូ ទាវ ភេទប្រុស អាយុ៤១ឆ្នាំ ទីលំនៅភូមិតាអុងកើត ឃុំរលួស ស្រុកស្វាយចេក ត្រួតពិនិត្យឃើញមាន អាវុធខ្លី ម៉ាក SIG SAUR P320 ចំនួន០១ដើម មានបង់២ នឹងគ្រាប់ ៤៦គ្រាប់ និង ២-ឈ្មោះ ឡុន សុលី ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅភូមិគោករកា ឃុំតាបែន ស្រុកស្វាយចេក ។

សមត្ថកិច្ចបានអោយដឹងថា ការបង្ក្រាបនេះ មានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ ហើយជាលទ្ធផលកម្លាំងនគរបាល ឃាត់ខ្លួនជនសង្ស័យ២នាក់ ដោយដកហូតបានវត្ថុតាងមួយចំនួន មានអាវុធនិងគ្រឿងញៀនមួយចំនួន ហើយក្រោយការសាកសួរនិងឆ្លើយសារភាព នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់៕

ដកស្រង់ពី៖រស្មីកម្ពុជា