បណ្តាញសង្គម

ជិះម៉ូតូបុកគោយន្តកន្ត្រៃពីក្រោយបង្កឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

បន្ទាយមានជ័យៈ ម៉ូតូដែលទំនងជាបើកបរល្បឿនលឿនបានបុកគោយន្តកន្ត្រៃដែលគ្មានភ្លើងសញ្ញាលើផ្លូវជាតិ ពីក្រោយនាកណ្តាលទីរួមស្រុកថ្មពួក បណ្តាលអោយខាងម៉ូតូស្លាប់ម្នាក់ របួសធ្ងន់ម្នាក់។

សមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថស្រុកថ្មពួកបានឱ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅម៉ោងជាង៦យប់ថ្ងៃ២៤ ខែកញ្ញា ឆ្នាំ២០២៣ លើផ្លូវជាតិលេខ៥៦ មុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួកនាភូមិកសិណ ឃុំ និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

ប្រភពខាងលើបានបន្តថា មុនកើតហេតុ គោយន្តកន្ត្រៃវិលពីចម្ការ និងម៉ូតូបានបើកបរទិសស្របគ្នាពីជើងមកត្បូង ដោយពេលព្រលប់ ស្បៃរាត្រីចាប់ផ្តើមងងឹត ម៉ូតូដែលបើកបរលឿនបានជ្រុលទៅបុករ៉ឺម៉កគោយន្តកន្ត្រៃដែលគ្មានភ្លើងសញ្ញា និងចំណាំងផ្លាត ពីក្រោយពេញទំហឹង។ ជនរងគ្រោះដល់ជីវិតមានឈ្មោះ វណ្ណៈ ភេទប្រុស អាយុ១៩ឆ្នាំ ជាអ្នកបើកបរ និងជនរងគ្រោះរបួសធ្ងន់មានឈ្មោះ ប៊ី អាយុ ១៨ឆ្នាំ។ អ្នកទាំងពីរមានលំនៅភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ៕

ដកស្រង់ពី៖រស្មីកម្ពុជា