បណ្តាញសង្គម

មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីមានទំនាស់ជាមួយជនដៃដល់នៅក្រុងច្បារមន

កំពង់ស្ពឺ:ទំនាសពាក្យសម្តីក្លាយជាហិង្សាបណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់បានយកកាំបិតផ្គាក់កាប់ទៅលើស្ត្រីរងគ្រោះបណ្តាលឲ្យស្លាប់នៅនិងកន្លែងកើតហេតុកាលពីព្រឹកថ្ងៃទី៥ ខែតុលាឆ្នាំ២០២៣នៅចំណុចភូមិរលួស សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

លោក សម សាក់ ស្នងការងផ្នែកព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា ជនរងដែលបានស្លាប់ភ្លាមៗនោះមានឈ្មោះ ស សុខេន ហៅស្រីឡឹងអាយុ ៣២ឆ្នាំរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។

លោកបានឲ្យដឹងថា មុនពេលកើតហេតុវេលាប្រហែលម៉ោង៧នាទីព្រឹក តាមការរៀបរាប់របស់ឈ្មោះ មឿន វិសាល ភេទប្រុសអាយុ ១៣ឆ្នាំរស់នៅក្បែរគ្នាបានឃើញហេតុការណ៍ថាជនរងគ្រោះខាងលើបានឈ្លោះប្រកែកគ្នាជាមួយ ឈ្មោះ ហ៊ូ ហយ អាយុ ៦០ឆ្នាំហើយជនរងគ្រោះក៍បានយកកាំបិតផ្គាក់កាប់របងរបស់ជនបង្កខូចខាតបន្តិចបន្តួច ពេលនោះជនដៃដល់បានដើរចេញទៅក្រៅផ្ទះហើយក៏ដើរត្រឡប់មកវិញបានកាន់កាំបិតផ្គាក់ដើរមករួចក៏បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះតែម្ដងទៅ។

ពេលនោះឈ្មោះ មឿន វិសាល ក៏បានស្រែកហៅឲ្យអ្នកជិតខាងជួយតែមិនមានអ្នកណាហ៊ានចូលជួយនោះទេ។ លោកបានបន្តទៀតថាក្រោយជនដៃដល់ធ្វើសកម្មភាពរួចបានគេចខ្លួន តែត្រូវបានកម្លាំងប៉ុស្តី ក្រុងនឹងខេត្តស្ទាក់ចាប់បានភ្លាមៗ។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋានខេតកត្តកំពង់ស្ពឺ សាក់សួរនិងកសាងសំណុំរឿងចាត់ការទៅតាមនិតិវិធី៕

ដកស្រង់ពី៖រស្មីកម្ពុជា