បណ្តាញសង្គម

ខឹងប្រពន្ធរអ៊ូដដែលៗរឿងដើរផឹកច្រើនទាញប៉ែលវាយរបួសធ្ងន់

បាត់ដំបង: ដោយខឹងប្រពន្ធរអ៊ូ និងស្តីបន្ទោសឲ្យរឿងដើរផឹកស៊ីច្រើន បុរសម្នាក់អត់ទ្រាំមិនបានទាញប៉ែលវាយសំពងរបួសធ្ងន់។ នគរបាលនៃការិយាល័យជំនាញបានឲ្យដឹងថា ករណីប្រើអំពើ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសខាងលើនេះបានកើត ឡើងនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ នៅត្រង់ចំណុចក្រុមទី ១៨ ក្នុងភូមិពោធិ៍១ ឃុំគារ ស្រុ កមោង ឫស្សី ខេត្តបាត់ដំបង។

ករណីនេះបង្កដោយបុរស ឈ្មោះ ង៉ាន់ ផៃ អាយុ៤៣ឆ្នាំ រស់នៅភូមិកន្សៃយបន្ទាយ ឃុំមោង ស្រុកមោងឬស្សី ដោយប៉ែលដងឈើមួយនៅក្បែរខ្លួនធ្វើសកម្មភាពវាយសំពងពីលើក្បាលប្រពន្ធឈ្មោះ អែង មេង អាយុ៣៥ឆ្នាំ ដែលរស់នៅជាមួយគ្នាចំក្បាលពីលើបណ្តាលឱ្យរងរបួស ព្រោះតែខឹងប្រពន្ធស្ដីបន្ទោសរឿងផឹកស៊ីស្រវឹងរាល់ថ្ងៃ។ នគរបាលមូលដ្ឋានស្រុកមោងឬស្សីក្រោយចុះស្រាវជ្រាវ បានឃាត់ខ្លួនជនសង្ស័យដើម្បីសាកសួររួចបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញបន្តតាមនីតិវិធី ៕

ដកស្រង់ពី៖រស្មីកម្ពុជា