បណ្តាញសង្គម

បុរសម្នាក់មានជំងឺប្រចាំកាយប្រកាច់ស្លាប់នៅលើផ្លូវចូលបន្ទប់ជួល

ភ្នំពេញ: បុរសម្នាក់មានជំងឺប្រចាំកាយ ខណៈដែលជំងឺធ្វើទុក្ខក៏រត់តាមផ្លូវច្រកចូលបន្ទប់ជួលប្រកាច់ដេកស្លាប់នៅមុខបន្ទប់ជួល កាលវេលាម៉ោង២នឹង៣០នាទីរសៀលថ្ងៃទី០៩ខែតុលាឆ្នាំ ២០២៣ស្ថិតនៅផ្លូវចូលបន្ទប់ជួល ខាងត្បូងផ្សារដីថ្មីភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ខណ្ឌមានជ័យរាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ជឹម ចន្ធី អាយុ៣៩ឆ្នាំ មុខរបរ ជាងពិដាន ស្នាក់នៅបន្ទប់ជួល ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មានស្រុកកំណើត ឃុំអង្គអង្គ ស្រុកពាមជរ ខេត្តព្រៃវែង ផ្លាស់ប្តូទីទៅខេត្តត្បូងឃ្មុំ មានកូនប្រុសស្រី២នាក់។

តាមប្រភពព័ត៌មានពីស្ត្រីជាប្រពន្ធសពជនរងគ្រោះបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានជំងឺប្រចាំកាយ នៅពេលដែលជំងឺធ្វើទុក្ខតែងតែប្រកាច់តែបានសាច់ញ្ញាតិជួយសង្រ្គោះ ក៏ធ្លាប់បានគាត់ជាប្រពន្ធថាបើថ្ងៃមុខទៅរូបគាត់(សពជនរងគ្រោះ)យ៉ាងម៉េចយ៉ាងម៉ាយកគាត់ទៅធ្វើបុណ្យស្រុកកំណើតផង។

ហើយនៅថ្ងៃកើតហេតុគាត់កំពុងតែធ្វើការ ស្រាប់តែអ្នកជិតខាងទៅប្រាប់គាត់ថាប្ដីរបស់គាត់បានស្លាប់នៅផ្លូវច្រកផ្លូវចូលបន្ទប់ជួល គាត់ក៏ប្រញាប់មក ឃើញប្ដីរបស់គាត់ដេកស្លាប់នៅនឹងផ្លូវច្រកចូលបន្ទប់ជួលគេផ្សេង ក៏បង្កអោយមានការភ្ញាក់ផ្អើលកើតឡើងនិងរាយការណ៍ជូនទៅដល់កម្លាំងសមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុ។

ក្រោយមកកម្លាំងសមត្ថកិច្ចមូលដ្ឋានលោកបានមកដល់កន្លែងកើតហេតុធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញដើម្បីចុះមកធ្វើកោសល្យវិច្ច័យសពនិងធ្វើកំណត់ហេតុប្រគល់សពជូនទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅឯស្រុកកំណើតតាមបណ្ដាំរបស់ប្ដី៕

ដកស្រង់ពី៖រស្មីកម្ពុជា