បណ្តាញសង្គម

នគរបាល​ខណ្ឌ​ច្បារ​អំពៅ ឃាត់ខ្លួន​ស្ត្រីសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​លួច​ប្រាក់​៦,០០០​ដុល្លារ

រាជធានីភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ បានឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិ បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ ក្រោយជនសង្ស័យប្រព្រឹត្តបទល្មើសនៅផ្ទះ៣០ (បុរីប៉េងហួត) ផ្លូវលេខ៣ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០៩ តុលា ។

 

ជនសង្ស័យឈ្មោះ ភារុណ ឌីណា ភេទស្រី ជនជាតិខ្មែរ មុខរបរអ្នកបម្រើការងារផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។

សម្ភារបាត់បង់ រួមមាន ៖ លុយប្រហែល៦,០០០ដុល្លារ និងម៉ូតូម៉ាកហុងដាធូដេ ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ 1IG-5016 ។ វត្ថុតាងចាប់យកបាន ៖ លុយចំនួន១,០៧០ដុល្លារ និងកាបូប ០១ ។ បន្ទាប់មកសមត្ថកិច្ច បានប្រគល់ជូនជនរងគ្រោះវិញតាមការស្នើសុំ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។

វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។

ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

ដកស្រង់ពី៖កោះសន្តិភាព