បណ្តាញសង្គម

បុណ្យភ្ជុំបិណ្ឌ​ ៣ថ្ងៃ​៖ គ្រោះថ្នាក់ចរាចរណ៍ ស្លាប់ ២២ នាក់​និងរបួស ៧៩ នាក់

ភ្នំពេញៈ រយៈពេល ៣ថ្ងៃ ពីថ្ងៃទី ១៣-១៤-១៥ ខែតុលា ឆ្នាំ២០២៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ គ្រោះថ្នាក់ចរាចរណ៍ បានបណ្តាលឱ្យមនុស្ស ២២ នាក់ ស្លាប់ និងរងរបួសធ្ងន់ស្រាល ចំនួន ៧៩នាក់ (របួសធ្ងន់ ៤៩ នាក់, ស្រាល ៣០ នាក់)។ នេះបើយោងតាមរបាយការណ៍របស់ អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២៣ នេះ គិតត្រឹមម៉ោង ៤ រសៀល គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កើតឡើងចំនួន ១៤ លើក ស្លាប់មនុស្សចំនួន ៩ នាក់ និងរបួសធ្ងន់ស្រាល ចំនួន ១៩ នាក់ (ដោយក្នុងនោះ របួសធ្ងន់ចំនួន ១២នាក់ , ស្រាលចំនួន ៧នាក់។ របាយការណ៍ដដែល បានបន្តទៀតថា គ្រោះថ្នាក់ចរាចរណ៍ ទាំង ១៤ លើក កើតលើ រាជធានី ខេត្ត ចំនួន ១០ មានដូចជា ខេត្តបន្ទាយមានជ័យ ស្លាប់ ១នាក់ និងរបួស ១នាក់ , បាត់ដំបង ស្លាប់ ១នាក់ និងរបួស ១នាក់ , កំពង់ចាម ស្លាប់ ១នាក់ និងរបួស ១១នាក់ , ភ្នំពេញ ស្លាប់ ១នាក់ , ព្រៃវែង ស្លាប់ ១នាក់ និងរបួស ១នាក់ , សៀមរាប ស្លាប់ ១នាក់ និងរបួស ១នាក់ , ព្រះសីហនុ របួស ២នាក់ , តាកែវ ស្លាប់ ១នាក់ , ឧត្តរមានជ័យ ស្លាប់ ១នាក់ និងរបួស ១នាក់ , និងខេត្តត្បូងឃ្មុំ ស្លាប់ ១នាក់ និងរបួស ១នាក់៕

 នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ២៥លើក បានបណ្តាលឲ្យមនុស្សស្លាប់ចំនួន ៧នាក់ និងរបួសធ្ងន់ស្រាលចំនួន ២៩នាក់ ដោយក្នុងនោះរបួសធ្ងន់ចំនួន ២២នាក់ និងស្រាល ៧នាក់។

ចំនួនអ្នកស្លាប់ និងរបួសនេះ គឺគិតត្រឹមម៉ោង ៤រសៀល។ របាយការណ៍ដដែលបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ទាំង ២៥លើក បានកើតនៅលើរាជធានី ខេត្ត ចំនួន ១៣ មានដូចជាៈ ខេត្តបាត់ដំបង ស្លាប់ ១នាក់ , ខេត្តកំពង់ចាម របួស ៤នាក់ , ខេត្តកំពង់ឆ្នាំង ស្លាប់ ១នាក់ , ខេត្តកំពង់ស្ពឺ ស្លាប់ ១នាក់ , ខេត្តកណ្តាល របួស ១នាក់ , ខេត្តកោះកុង ស្លាប់ ២នាក់ និងរបួស ៣នាក់ , ភ្នំពេញ ស្លាប់ ១នាក់ និងរបួស ៣នាក់ , ខេត្តពោធិសាត់ របួស ៣នាក់ , ខេត្តព្រះសីហនុ ស្លាប់ ១នាក់ , ខេត្តតាកែវ របួស ៩នាក់ , ខេត្តប៉ៃលិន របួស ៥នាក់ និងខេត្តត្បូងឃ្មុំ របួស ១នាក់។ នៅថ្ងៃទី១៥ ខែតុលា គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១៩លេីក ស្លាប់ ៦នាក់ របួសធ្ងន់ស្រាល ៣១នាក់ (ធ្ងន់ ១៥នាក់ និងស្រាល ១៦នាក់) ។ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១៩លេីក កេីតនៅលេីរាជធានី ខេត្ត ចំនួន ១៣ ៕

ដកស្រង់ពី៖រស្មីកម្ពុជា