បណ្តាញសង្គម

​ទុកម៉ូតូ​មុខ​បន្ទប់​ជួលពីយប់ លុះព្រឹកឡើង​ឆែក​កាមេ​រ៉ា ឃើញស​កម្មភាព​ចោរ ផ្អើល​ឆោឡោ

រាជធានីភ្នំពេញ ៖ មានករណីជនសង្ស័យចំនួន៤នាក់ ចូលធ្វើសកម្មភាពភាពលួចម៉ូតូរបស់បុរសម្នាក់ដែលទុកមុខបន្ទប់ជួល រួចនាំគ្នាជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ទើបបង្កការភ្ញាក់ផ្អើលរាយការណ៍ជូនសមត្ថកិច្ចតែម្តង។

ហេតុការណ៍ខាងលើនេះដែលបានកើតទ្បើងកាលពីវេលាម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្ទះជួល ផ្លូវលំ ក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ផាច ប្រាជ្ញ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បើយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោងប្រហែល៩យប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ គាត់បានជិះម៉ូតូចេញពីផ្ទះដែលនៅក្រោយផ្សារស្ទឹងមានជ័យចាស់ ដើម្បីមកទិញបាយនៅខាងមុខផ្សារ រួចជិះមកបន្ទប់ជួលវិញ ។

ពេលនោះ គាត់ក៏បានទុកម៉ូតូនៅបន្ទប់ រួចក៏បានចូលសម្រាកតែម្តង ។

លុះមកដល់វេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ជនរងគ្រោះបានចេញពីបន្ទប់គេងវិញ ស្រាប់តែបាត់ម៉ូតូម៉ាកសង់ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1K-2382

។ ភ្លាមៗជនរងគ្រោះ បានទៅបើកកាមេរ៉ាសុវត្ថិភាព ក៏ឃើញជនសង្ស័យ៤នាក់ ចូលធ្វើសកម្មភាពលួចយកទៅបាត់ដោយសុវត្ថិភាព ។

ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ ដើម្បីអោយសមត្ថកិច្ចជួយធ្វើការស្រាវជ្រាវដើម្បីចាប់យកជនសង្ស័ចាត់ការតាមច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព