បណ្តាញសង្គម

ជនសង្ស័យដែលបាញ់មនុស្សម្នាក់នៅខេត្តបាត់ដំបងបណ្ដាលឱ្យស្លាប់កាលពីចុងឆ្នាំ២០២២ ត្រូវបានចាប់ខ្លួន

បន្ទាយមានជ័យ៖កាលពី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងជាង១១ យប់ កម្លាំងជំនាញផែន ព្រហ្មទណ្ឌ នៃស្នងការដ្ឋាន ខេត្តបន្ទាយនិងកម្លាំងអធិការដ្ឋាន នគរបាល ក្រុង ប៉ោយប៉ែត សហការគ្នាចុះស្រាវជ្រាវដោយ ឃាត់ខ្លួនជន សង្ស័យម្នាក់ ឈ្មោះ វ៉េង ចិត្រា ភេទប្រុស ហៅ ធី កើតនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០០៣ ទីលំនៅផ្សារឡុងកឿ ប្រទេសថៃ ដែលពាក់ពន្ធករណី បាញ់ទៅលើបុគ្គលម្នាក់បណ្ដាលឱ្យស្លាប់នៅខេត្តបាត់ដំបង នៅ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ ។

នេះជាការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ ផែនការឱ្យ កម្លាំងទូទាំងខេត្តបង្ក្រាបរាល់បទល្មើស ពិសេសបទល្មើស ព្រហ្មទណ្ឌ និងក្មេងទំនើង។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្នដើម្បីសួរនាំ និង កសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បន្តនីតិវិធីបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕

ដកស្រង់ពី៖រស្មីកម្ពុជា