បណ្តាញសង្គម

សមត្ថកិច្ច​អញ្ជើញ​សិស្សសាលា​“សុវណ្ណ​ភូមិ​” ២​នាក់ ដែល​វាយ​គ្នា​បង្ហោះ​វី​ដេ​អូ​លើស​ណ្តា​ញ​សង្គម មក​សម្របសម្រួល​សុំ​ទោស

សូមចុច Subscribe កោះសន្តិភាព ព័ត៌មានទាន់ហេតុការណ៍ ព័ត៌មានពិត និងគួរឲ្យទុកចិត្ត រាជធានីភ្នំពេញ ៖ អាព្យាបាល និងក្មេងសិស្សសាលា “សុវណ្ណភូមិ” ២នាក់ ដែលបានវាយគ្នា ហើយថតវីដេអូបង្ហោះនៅក្នុងបណ្តាញសង្គម ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែ ទី១ និងនគរបាលខណ្ឌឬស្សីកែវ កោះអញ្ជើញមកសម្របសម្រួល និងអោយក្មេងស្រីបង្ក សុំទោសជាសាធារណៈ កាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នេះបើតាម សេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

តាមសេចក្តីបំភ្លឺ បានអោយដឹងថា បន្ទាប់ពីបានឃើញព័ត៌មានមានករណីទំនាស់បន្តិចបន្ទួចរវាងសិស្ស និងសិស្ស ក្នុងសាលារៀន រួចមក នៅថៃ្ងទី២៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៤និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសងែ្ក១ បានអញ្ជើញអាណាព្យាបាលសិស្សទាំងសងខាង ដើម្បីសាកសួរ ។

ដោយមានការសម្របសម្រួលពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសងែ្ក១ ខាងអាណាព្យាបាលក្មេងបង្ក និងក្មេងស្រីបង្ក បានធ្វើការសុំទោសជាសាធារណៈ និងសុំការអធ្យាស្រ័យ ពីអាណាព្យាបាលខាងក្មេងរងគ្រោះ។

ភាគីទាំងពីរ ក៏មានការយោគយល់ និងអធ្យាស្រ័យគ្នា និងដោយយោងក្មេងបង្ក នៅអនីតិជន និងនៅកំពុងសិក្សាផងនោះ សមត្ថកិច្ចបានធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យា មិនឲ្យមានករណីអំពើហិ.ង្សាបន្តទៀតនោះទេ និងបានអនុញ្ញាតឲ្យត្រឡប់ទៅវិញ ដើម្បីឲ្យអាណាព្យាបាលអប់រំបន្ត ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណ១២និង៣០នាទី ថ្ងៃត្រង់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ មានករណីសិស្ស សាលាសុវណ្ណភូមិ ២នាក់ មានទំនាស់គ្នា នៅក្នុងសាលា ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ ៩០៧ ក្រុមទី១៤ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ។

នៅក្នុងទំនាស់គ្នានេះ ក្មេងស្រីបង្កអាយុ១៤ឆ្នាំ បានវាយទៅលើ ក្មេងស្រីអាយុ១៣ឆ្នាំ ជាច្រើនដៃ ហើយអោយសុំទោស ។ទន្ទឹមនោះ ក៏បានថតបង្ហោះ និងមានការចែករំលែកបន្តគ្នានៅក្នុងបណ្តាញ ក៏ត្រូវបានសមត្ថកិច្ច អញ្ជើញមកសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿងតែម្តង ៕

ដកស្រង់ពី៖កោះសន្តិភាព