បណ្តាញសង្គម

បុរសម្នាក់ បានយកអំបែងដប អារ ក ខ្លួនឯង ស្លាប់ក្នុងថ្លុកឈាម

ភ្នំពេញៈ បុរសម្នាក់ ស្លាប់ក្នុងថ្លុកឈាម យ៉ាងអណោចអធ័ម បន្ទាប់ពី បានយកអំបែងដប អារ ក ខ្លួនឯង បង្កការភ្ញាក់ផ្អើលទាំងព្រឹក។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៤០ នាទី ព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៣ នៅចំណុចក្បែរសួនក្ដាន់២ ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

អត្តឃាតជន មានឈ្មោះ ខុង រ៉ាឌី ភេទប្រុស អាយុ ៣៨ ឆ្នាំ មានទីលំនៅ ជួលផ្ទះ នៅផ្សារតូច ខណ្ឌឫស្សីកែវ ។ តាមការបញ្ជាក់របស់សមត្ថកិច្ច បានឲ្យដឹងថា មុនដំបូង គេឃើញបុរសខាងលើ ជិះម៉ូតូមួយគ្រឿង មកផឹកកាហ្វេ នៅម្ដុំក្តាន់ពីរ មួយសន្ទុះក្រោយមកក៏ស្រាបតែឃើញ យកដបស្រា វាយបំបែក ដើម្បីយកអំបែងដប អារ ក ខ្លួនឯង រួចបានរត់ពេញថ្នល់ រហូតដួលស្លាប់ នៅកន្លែងកើតហេតុតែម្ដង។

បន្ទាប់ពីកើតហេតុរួច សមត្ថកិច្ចមូលដ្ឋាន បានមកដល់ទីតាំងកើតហេតុ ព្រមទាំងបាន ទាក់ទងក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕

ដកស្រង់ពី៖រស្មីកម្ពុជា