បណ្តាញសង្គម

តុលាការកំពុងសាកសួរជនដៃដល់៦នាក់ដែលជិះឡាន២គ្រឿងបាញ់បោះនិងឆបោកនៅក្រុងសៀមរាប

សៀមរាបៈ នៅល្ងាចថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ តំណាងអយ្យការអបសាលាដំបូងខេត្តសៀមរាបកំពុងសាកសួរជនដៃដល់៦នាក់ដែលជិះឡាន២គ្រឿងបាញ់បោះនិងឆបោកនៅក្រុងសៀមរាប ។

នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តសៀមរាបបាននិយាយនៅល្ងាចថ្ងៃទី០៩នេះថា ជនដៃដល់ទាំង៦នាក់តំណាងអយ្យការអបសាលាដំបូងខេត្តសៀមរាបកំពុងសាកសួរមិនទាន់ចប់ទេ ។

អញ្ចឹងទេខាងតុលាការគាត់ផ្ញើរជនជាប់សង្យ័យឱ្យនគរបាលឃុំខ្លួន១យប់ទៀត ចាំព្រឹកស្អែកថ្ងៃទី១០ ឱ្យបញ្ជូនខ្លួនមកតុលាការធ្វើការសាកសួរបន្ត ហើយអាចសម្រេចឃុំនៅថ្ងៃទី១០នោះក៏ថាបាន។ សូមបញ្ញាក់ថា ជនដៃដល់ចំនួន៦នាក់ខាងលើបានធ្វើសកម្មភាពជិះរថយន្តចំនួន២គ្រឿងហើយបាញ់បោះសេរី និងឆបោកប្រាក់ ក្នុងក្រុងសៀមរាបត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាប តាមប្រមាញ់កណ្តាលក្រុងសៀមរាប រហូតដល់ស្រុកពួក ទើបចាប់ឃាត់ខ្លួន៦នាក់ និងរថយន្តចំនួនពីរគ្រឿងរួចនាំយកទាំងមនុស្ស និង វត្ថុតាង មកកាន់ការិយាល័យនគរ បាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ដើម្បីសួរនាំ។

នគរបាលខេត្តនិយាយថា ហេតុការណ៍បាញ់បោះសេរី ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបាននោះ កើតឡើងនៅកណ្តាលក្រុងសៀមរាប វេលាម៉ោងប្រមាណជាង៧យប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅពីជើងរង្វង់មូលផ្លូវ៦០ម៉ែត្រ ចម្ងាយ៥០ម៉ែត្រ និងខាងកើតសណ្ឋាគារសុខាសៀមរាប ក្នុងក្រុមទី៩ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ការប្រដេញចាប់នេះរហូតដល់ស្រុកពួក ហើយចាប់បាននៅវេលាម៉ោង៨យប់់ថ្ងៃដដែល ។

តាមចម្លើយរបស់ជនសង្ស័យទាំង០៦នាក់ ខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព ករណីខាងលើនេះ ពិតប្រាកដមែន ។ ជនទាំង៦នាក់និយាយថា កន្លងមកពួកខ្លួនធ្លាប់ធ្វើសកម្មភាព ចំនួន០២លើក ក្នុងខេត្តសៀមរាប រួចមកហើយ លើកទី១ កាលពីអំឡុងខែ តុលា ឆ្នាំ២០២៣ បានប្រាក់ចំនួន ៨០ម៉ឺនបាត លើកទី២ កាលពីអំឡុង ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រាក់ចំនួន ៤៣២.០០០បាត ធ្វើសកម្មភាពលើកចុងក្រោយ នេះក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង ៕

ដកស្រង់ពី៖រស្មីកម្ពុជា