បណ្តាញសង្គម

យុវជនម្នាក់ បានស្លាប់ ពេលជិះម៉ូតូបុកកន្ទុយសណ្ដោងរ៉ឺម៉ករថយន្តវេរអង កំពុងតែបត់

មណ្ឌលគីរីៈ សមត្ថកិច្ច កំពុងតាមរកអ្នកបើកបររថយន្តវេរអង ក្រោយពីបត់ មិនប្រយ័ត្ន ហើយយុវជនម្នាក់ ជិះម៉ូតូបុកស្លាប់ នៅវេលាម៉ោងជាង ៩ យប់ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចមុខគ្រឹះស្ថានហិរញ្ញវត្ថុប្រាសាក់ លើផ្លូវជាតិ លេខ៧៦ ចន្លោះគីឡូម៉ែត្រលេខ ២១៦-២១៧ ស្ថិតនៅភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

សមត្ថកិច្ច បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ ក្នុងទិសដៅ បញ្ច្រាស់ទិសគ្នា ពីទិសខាងជើង ទៅខាងត្បូង ដោយអ្នកបើកបររថយន្ត មិនស្គាល់អត្ត សញ្ញាណ បានរត់គេចខ្លួនបាត់ បន្សល់ទុក តែរថយន្ត នៅនឹងកន្លែងកើតហេតុ។ រថយន្តម៉ាក វេអង ពណ៌ស បាក់ស្លាកលេខ ព្រះសីហនុ 3A-0826 សណ្ដោងរ៉ឺម៉ក ស្លាកលេខ ភ្នំពេញ 4A-2924 ទិសដៅពីទិសខាងជើងទៅខាងត្បូង។

រីឯអ្នកបើកបរម៉ូតូ ឈ្មោះ កុប សំ ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានស្លាប់ ពេលបញ្ជូនទៅដល់មណ្ឌល សុខភាព ស្រុកកោះញែក។ មុនពេលកើតហេតុ ជនរងគ្រោះ បើកបរម៉ូតូម៉ាកហុងដា វ៉េវ ពណ៌ខៀវ ស្លាកលេខគ្មាន លេខម៉ាស៊ីន 5743974 គ្មានមួក គ្មានកញ្ចក់ ទិសដៅពីទិសខាងត្បូងទៅខាងជើង។ យោងតាមការពិនិត្យជាក់ស្ដែង គឺមកពីអ្នកបើករថយន្ត វេរអង បត់ខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យម៉ូតូ ជិះផ្លូវត្រង់ ទៅបុកចំកន្ទុយរុឺម៉កពីក្រោយ ទើបបណ្ដាលឲ្យមានគ្រោះ ថ្នាក់ចរាចរណ៍។ សមត្ថកិច្ច បានដកហូតយកមធ្យោបាយទាំងពីរ មករក្សាទុកបណ្ដោះ អាសន្ន នៅអធិការដ្ឋាននគរបាល ស្រុកកោះញែក រង់ចាំដោះស្រាយតាមផ្លូវច្បាប់ នៅពេលក្រោយ៕

ដកស្រង់ពី៖រស្មីកម្ពុជា