បណ្តាញសង្គម

យុវជនម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ នៅពេលដើរមើលស្រូវ ក្នុងពេលមេឃកំពុងភ្លៀង ដើម្បីចុះច្រូតស្រូវ ដោយម៉ាស៊ីន

សៀមរាបៈ យុវជនម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ នៅពេលជនរងគ្រោះ ដើរមើលស្រូវ ក្នុងពេលមេឃកំពុងភ្លៀង ដើម្បីចុះច្រូតស្រូវ ដោយម៉ាស៊ីន។

ហេតុការណ៍ រន្ទះបាញ់នោះ បានកើតឡើង នៅវេលាម៉ោង ១៥ និង៤០នាទី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចខ្នងទំនប់ថ្លុកតាសាយ ស្ថិតនៅខាងជើងភូមិត្រុំខាងជើង ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប ។

នគរបាលស្រុកស្រីស្នំ បាននិយាយថា ជនរងគ្រោះ មានឈ្មោះ សុស សីហា ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្ន ភូមិត្រុំខាងជើង ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប៕

ដកស្រង់ពី៖រស្មីកម្ពុជា