បណ្តាញសង្គម

អគ្គិភ័យ ឆាបឆេះឃ្លាំង ស្តុកសម្ភារះប្រើប្រាស់ របស់ភូមិ គ្រឹះមួយ កន្លែង នៅគោកឃ្លាង យ៉ាង សន្ធោសន្ធៅ

រាជធានីភ្នំពេញ៖ ឃ្លាំងស្តុក អីវ៉ាន់ និងរបស់របរប្រើប្រាស់នៅក្នុងភូមិគ្រឹះមួយកន្លែង ស្ថិតនៅតាមផ្លូវតាមបណ្តោយ ផ្លូវលេខ ២០១១ ក្នុង ភូមិ ដំណាក់ សង្កាត់គោក ឃ្លាង ខណ្ឌសែនសុខ ត្រូវបានអគ្គិភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលអោយរងការខូចខាតស្ទើរតែទាំងស្រុង។

ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ ៤ និង ៣០នាទីរសៀល ថ្ងៃទី១៨ ខែ មករា ឆ្នាំ ២០២៤ ហើយ រថយន្តពន្លត់អគ្គីភ័យ ជាច្រើនគ្រឿងទៅអន្តរាគមន៍ បាញ់ពន្លត់។ តាមព័ត៌មាន ឃ្លាំង ដែលត្រូវភ្លើងឆេះនោះ ធ្វើពីថ្ម ប្រក់គ្រឿង មានទំហំប្រមាណ ៥ម៉ែត្រ គុណ ជាង ១០ម៉ែត្រ ស្ថិតនៅកៀនរបងភូមិគ្រឹះផ្នែកខាងជើង។

ព័ត៌មាន អោយដឹងថា នៅមុនពេលកើតហេតុស្រាប់តែភ្លើង បានឆាបឆេះ សម្ភារៈ ក្នុងឃ្លាំងយ៉ាងសន្ធោសន្ធៅ បង្កអោយមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន នាំគ្នា ជួយបាញ់ពន្លត់ តែពុំអាចទប់ស្កាត់បាន ក៏បានហៅ រថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង ទៅអន្តរាគមន៍បាញ់ពន្លត់។ នគរបាល អោយដឹងថា អគ្គិភ័យនេះ បណ្តាលទុស្សេកាប៊ីន ភ្លើងនៅជាប់នឹងឃ្លាំង ហើយអណ្តាតភ្លើង បានឆេះរាលដាលទៅសម្ភារៈ ក្លាយជាអគ្គិភ័យតែម្តង។ តាមនគរបាល សម្ភារៈប្រើប្រាស់ រួមទាំងរបស់របរមួយចំនួនទៀត ត្រូវភ្លើងឆាប់ឆេះ រងការខូចខាតស្ទើរតែទាំងស្រុង។ ទោះបីជាយ៉ាងណា ពុំបណ្តាលអោយមនុស្ស រងគ្រោះថ្នាក់ឡើយ៕

ដកស្រង់ពី៖កោះសន្តិភាព