បណ្តាញសង្គម

អ្នកញៀនល្បែងស៊ីសង បៀរស៊ីគូថៃ ១១នាក់ ត្រូវប៉ូលិសចាប់

ខេត្តកំពង់ស្ពឺ៖ អ្នកញៀនល្បែងបៀរ ចំនួន ១១នាក់ ត្រូវបានកម្លាំងនគរបាលសហការបង្ក្រាបបាន ក្រោយប្រមូលផ្តុំគ្នា លេងបៀរស៊ីគូថៃ។ ការបង្ក្រាបក្រុមអ្នកញៀនល្បែងនេះ បានធ្វើឡើង កាលពីល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ នៅភូមិអំពិលផ្អែម ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកសំរោងទង បានឱ្យដឹងថា អ្នកញៀនល្បែង ដែលឃាត់ខ្លួនបាន រួមមាន៖ ទី១- ឈ្មោះ អឿង ចន្ថា ភេទស្រី អាយុ ៤៦ឆ្នាំ ម្ចាស់ទីតាំង ២- ឈ្មោះសុខ ស្រីនាង ភេទស្រី អាយុ ៥៣ឆ្នាំ ៣- ឈ្មោះឈឹម វណ្ណា ភេទស្រីអាយុ ៦០ឆ្នាំ ៤-ឈ្មោះ ហ៊ីម ម៉ារី ភេទស្រី អាយុ ៤២ឆ្នាំ ៥-ឈ្មោះសុខ ស្រីរាម ភេទស្រី អាយុ៣៥ឆ្នាំ ៦-ឈ្មោះអឿង សារ៉ុម ភេទប្រុស អាយុ៤៨ឆ្នាំ ៧-ឈ្មោះសុិន ហេង ភេទស្រី អាយុ៤៥ឆ្នាំ ៨-ឈ្មោះទូច សាបាន ភេទស្រី អាយុ៦០ឆ្នាំ ៩-ឈ្មោះហ៊ុន ស្រីឡុញ ភេទស្រី អាយុ ២៦ឆ្នាំ។

ទាំង ៩នាក់ រស់នៅភូមិអំពិលផ្អែម ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ១០-ឈ្មោះង៉ែត សាវ៉ាត ភេទប្រុស អាយុ៤២ឆ្នាំនៅភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ១១-ឈ្មោះសៅ ភារុន ភេទប្រុស អាយុ៤០ឆ្នាំនៅភូមិត្រពាំងថ្ម ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្រោយឃាត់ខ្លួន ក្រុមអ្នកញៀនល្បែងខាងលើ ត្រូវនគរបាលស្រុកសំរោងទង ដកហូតវត្ថុតាង មានបៀរចំនួន ០២ហ៊ូ កម្រាលចំនួន ០២ ម៉ូតូចំនួន ០២គ្រឿង និងលុយមួយចំនួនផងដែរ។ អ្នកញៀនល្បែង និងម្ចាស់ទីតាំង ត្រូវបានប៉ូលិស កសាងសំណុំរឿង ចាត់ការបន្តតាមផ្លូវច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព