បណ្តាញសង្គម

គា.ស់តូបបានម្តងញ៉ាម! លុះ​មកម្តងទៀត ត្រូវអស់​លក្ខណ៍ត្រឹម​កូនម្ចាស់ផ្ទះ​

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់តែងតែចូលលួចគាស់តូប និងទ្វារផ្ទះប្រជាពលរដ្ឋជាច្រើនដងមកហើយ ពេលនេះត្រូវបានម្ចាស់ផ្ទះដឹងទាន់ ដេញតាមពីខណ្ឌដូនពេញ និងឃាត់បាននៅខណ្ឌឫស្សីកែវ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវ២៧៣ (ទំនប់៧០) ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពពត៌មានពីម្ចាស់ផ្ទះបានអោយដឹងថា នៅមុនពេលកើតហេតុ ក្រុមគ្រួសាររបស់គាត់កំពុងដេកលង់លក់ លុះនៅវេលាម៉ោងកើតហេតុ កូនប្រុសរបស់គាត់ឮសំឡេងតូបនៅខាងមុខ ដែលកាលពីម្សិលមិញ មានជនសង្ស័យម្នាក់ខាងលើបានធ្វើសកម្មភាពគាស់តូបយកសំភារៈអស់មួយចំនួនម្តងហើយ ។

លុះបន្ទាប់មក កូនរបស់គាត់ឮសំឡេង ក៏បានងើបដើរមកខាងក្រៅក៏ស្រាប់តែឃើញជនសង្ស័យគាស់ ហើយអូសយកធុងទឹកកកនឹងសំភារៈមួយចំនួនទៀត ក៏ស្រែកថាចោរៗ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាដេញប៉ផាប់ចាប់ពភីងរហូតឃាត់បានជនសង្ស័យខាងលើភ្លាមៗ ក្នុងនោះដោយមានចំពាមកៅស៊ូនិងមេសោ ដែលទើបគាស់បានផ្ទះកើតហេតុខាងលើ ។ ម្ចាស់ផ្ទះបានបន្តទៀតថា ជារៀងរាល់ថ្ងៃកាមេរ៉ាសុវត្ថិភាពរបស់ផ្ទះគាត់មើលឃើញមកខាងមុខ តែយប់កើតហេតុ បែរជាបញ្ចាំងមកខាងក្រោមមើលអីមិនឃើញ សង្ស័យជនសង្ស័យបង្វែរផងក៏មិនដឹង ។

ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍បាននាំជនសង្ស័យដាក់តាមម៉ូតូកង់បីយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលសង្កាត់ស្រះចកភ្លាមៗ ៕

ដកស្រង់ពី៖កោះសន្តិភាព