Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ត្រូវប្រុងប្រយ័ត្នជាប់ជានិច្ចគ្រប់ពេលបើកបរ! ស្លាប់៩នាក់ និងរបួស២០នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃម្សិលមិញ

  • បោះពុម្ព

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៣លើក បណ្ដាលឲ្យមនុស្សស្លាប់៩នាក់ របួសស្រាល៦នាក់ និងរបួសធ្ងន់១៤នាក់។

 ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង ១៣លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន១៣គ្រឿង រថយន្តតូច៧គ្រឿង , យាន្ដផ្សេងៗ២គ្រឿង, អ្នកថ្មើជើង២នាក់ និងរយន្ដធុនធំ២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, មិនគោរពសិទ្ធិ, ប្រជែង, បត់គ្រោះថ្នាក់, និងស្រវឹង។

សូមបញ្ជាក់ថា រយៈពេល១១ថ្ងៃ ខែកញ្ញា ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៨៩លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៥០នាក់ របួសធ្ងន់ចំនួន៩៧នាក់ និងរបួសស្រាលចំនួន៥៦ នាក់៕

ដកស្រង់ពី៖FRESH NEW