បណ្តាញសង្គម

ឃាត់ខ្លួនជនសង្ស័យ២នាក់ ធ្វើសកម្មភាព លួចកាត់ខ្សែរភ្លើង

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ដែលបានធ្វើសកម្មភាព លួចកាត់ខ្សែរភ្លើង មិនបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួនខណ:ពួកគេ កំពុងធ្វើសកម្មភាព កាលវេលាម៉ោង ៣៖២០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លីវ២១៧ ឋិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

 ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ គឹម អាន អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិសំបូរ សង្កាត់សង្កោ ខណ្ឌសង្កោ និងមានស្រុកកំណើត នៅភូមិតាយ័ន ឃុំពងទឹក ស្រុករំដូល ខេត្តស្វាយរៀង និងម្នាក់ទៀតឈ្មោះឈឹម ធារី អាយុ២៦ឆ្នាំ មុខរបរើសអេតចាត ស្នាក់នៅបន្ទប់ជួលភូមិខ្វា និងមានស្រុកកំណើត នៅ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលដង្កោ បានចុះល្បាតនៅក្នុងមូលដ្ឋាន ក៏បានជិះម៉ូតូមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញជនសង្ស័យ២នាក់ កំពុងតែធ្វើសកម្មភាព កាត់ខ្សែរភ្លើង ពេលនោះសមត្ថកិច្ច ក៏ដេញចាប់ជនសង្ស័យ យកមកសួរនាំនៅប៉ុស្តិ៍ដង្កោ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកគេទាំងពីនាក់ ពិតជាបានធ្វើសកម្មភាពកាត់ខ្សែរភ្លើង ពិតប្រាកដមែន ហើយពួកគេទាំង២នាក់ ក៏ធ្លាប់ បានធ្វើសកម្មភាពកាត់ខ្សែរភ្លើង ជាច្រើនលើកមកហើយ នៅក្នុងខណ្ឌសង្កោនេះ។

បច្បុន្នជនសង្ស័យខាងលើ កំពុងតែសាកសួរនៅប៉ុស្តិ៍ដង្កោ ដើម្បីកសាងសំណុំរឿង បញ្ចូនទៅអធិកាដ្ឋាននគរបាលខណ្ឌដង្កោ ចាត់ការតាមនិតិវិធី៕

ដកស្រង់ពី៖ដើមអម្ពិល