បណ្តាញសង្គម

ស្រវឹងខ្លាំងពេក ជនជាតិចិនម្នាក់ បើករថយន្ត កូរ៉ូឡា បុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់២

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ ស្រវឹងហើយ បើករថយន្ត កូរ៉ូឡា ក្នុងល្បឿនលឿន ខណ: កំពុងធ្វើដំណើរទំនងជាងោក បានរេចង្កូតទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាល ឲ្យរថយន្តរងការខូចខាតផ្នែកខាង មុខយ៉ាងដំណំ ករណីនេះបង្ក ការភ្ញាក់ផ្អើលនៅវេលាម៉ោង៨ និង៣០នាទី យប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្ដោយមហាវិថី សហព័ន្ធរស្ស៊ី ស្ថិតក្នុង សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។

 យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេបានឃើញ បុរសជនជាតិចិនម្នាក់រួមទាំងអ្នកដំណើរជាមួយក្នុងរថយន្ត ១គ្រឿង ម៉ាកកូរ៉ូឡា ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 2A- 5464  បានធ្វើដំណើរតាមបណ្តោយមហាវិថី សហព័ន្ធរស្ស៊ី ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿន លុះមកដល់កន្លែងកើតហេតុ រថយន្តក៏រេ ចង្កូតទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្ត រងការខូចខាត ផ្នែកខាង មុខយ៉ាងដំណំ តែសំណាង មិនបង្កមានមនុស្សរងរបួសធ្ងន់ធ្ងរ ។ ចំណែករបាំងថ្ម បានបាក់ ខូចខាតអស់ចំនួន ២កងផងដែរ ។

ក្រោយពេលកើតហេតុ រថយន្តត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ វាស់វែងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយ នៅពេលក្រោយ ៕

ដកស្រង់ពី៖ដើមអម្ពិល