បណ្តាញសង្គម

ឃាត់ខ្លួនជនសង្ស័យ ២នាក់ តាមដីកាតុលាការ ពាក់ព័ន្ធបទល្មើសឆបោក

ភ្នំពេញ៖ កម្លាំងនគរបាលស្រុកព្រៃនប់ បានឃាត់ខ្លួនជនសង្ស័យ ២នាក់ តាមដីការបស់សាលាដំបូង រាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសឆកបោក ការឃាត់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោង៤ និង៣០នាទី រសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

 បើយោងតាមសមត្ថកិច្ចស្រុកព្រៃនប់ បានឲ្យដឹងថា ការឃាត់ខ្លួនធ្វើឡើង តាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ៨២២ "ទ" ដ.ច.ន ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ចេញដោយលោក វ៉េង ហ៊ត់ (ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ) បង្គាប់ឲ្យនាំខ្លួនឈ្មោះ សៅ សាន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពីបទ ឆបោក និងក្លែងឯកសារ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៥ ។

សមត្ថកិច្ចបន្តថា ដីកាមួយទៀត បង្គាប់ឲ្យនាំខ្លួនលេខ៨២០ "ទ" ដ.ច.ន ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧  ចេញដោយលោក វ៉េង ហ៊ត់ (ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ) បង្គាប់ឲ្យនាំខ្លួនឈ្មោះ សំ ផា ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពីបទ ឆបោក និងក្លែងឯកសារ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៥ ។

បច្ចុប្បន្នជនជាប់ចោទទាំង ២នាក់ខាងលើ ត្រូវបានកម្លាំងជំនាញកំពុងបំពេញតាមនីតិវិធី ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕

ដកស្រង់ពី៖ដើមអម្ពិល