បណ្តាញសង្គម

បុរសម្នាក់សង្ស័យស្លាប់ ដោយសារឧបករណ៍ឆក់ត្រីខ្លួនឯង

ភ្នំពេញ៖ បុរសម្នាក់អ្នករកត្រីម្នាក់ ត្រូវបានប្រទះឃើញដេកស្លាប់ ជាមួយនឹងឧបករណ៍ឆក់ត្រី នៅវេលាម៉ោង៥៖៣០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចប្រឡាយអុងកូ ស្ថិតក្នុងភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។

 ជនរងគ្រោះឈ្មោះ សឿន ជីងឡុង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបររកត្រី មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ។

ក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថា ជាធម្មតាជនរងគ្រោះ តែងដើរឆក់ត្រីជាប្រចាំ នៅតាមដងអូរប្រឡាយនានា។ លុះនៅថ្ងៃកើតហេតុឪពុកម្តាយ និងបងប្អូនមិនឃើញត្រឡប់មកផ្ទះវិញ មានការសង្ស័យ ក៏ចែកទិសដៅគ្នាដើររក ស្រាប់តែប្រទះឃើញឈ្មោះ សឿន ជីងឡុង ដេកស្លាប់ដោយភ្ជាប់ជាមួយឧបករណ៍ឆក់ត្រី នៅចំណុចប្រឡាយអុងកូ រួចក៏បានរាយការណ៍ជូន អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចដឹងឮ ។

កម្លាំងសមត្ថកិច្ចប៉ុស្តិ៍សិត្បូ សហការជាមួយកំលាំងជំនាញក្រុមប្រឹក្សាឃុំ មេភូមិ បានចុះពិនិត្យសពឃើញថា មានស្លាកស្នាមជាំស្លោក នៅចំណុចត្រង់បបូរមាត់ ក្រៅពីនេះ ពុំមានស្លាកស្នាមអ្វីគួរ ឲ្យកត់សម្គាល់ឡើយ ទើបប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដកស្រង់ពី៖ដើមអម្ពិល