Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជិះម៉ូតូលឿនពេកលើផ្លូវគ្រួសក្រហម រអិលដួលខ្លួនឯងរងរបួសធ្ងន់

  • បោះពុម្ព

ភ្នំពេញ ៖ បុរសវ័យ៤៩ឆ្នាំម្នាក់ ជិះម៉ូតូលឿនពេក រអិលគ្រួសក្រហមដួលខ្លួនឯង រងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើល នៅរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧  ស្ថិតក្នុងភូមិវ៉ង ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគីរី។

 សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប៉ូ ភឿន ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិក្រឡា ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគីរី ។ ជនរងគ្រោះ ជិះម៉ូតូម៉ាកវ៉ែវ ពណ៌ខ្មៅ អត់ស្លាកលេខ រងរបួសធ្ងន់បែកមុខ និងរលាតដៃ ត្រូវបានដឹកបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែកម៉ូតូ សមត្ថកិច្ចបានយកមករក្សាទុក នៅប៉ុស្តិ៍រដ្ឋបាលឃុំប៉ូយ រងចាំឲ្យសាច់ញាតិ មកទទួលយកទៅវិញ៕

ដកស្រង់ពី៖ដើមអម្ពិល