Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មុន​ថ្ងៃ​សវនាការ ​រឿង​ក្តី​ប៉ង​បាញ់​សម្លាប់​ឧកញ៉ា​ ថុង​ អ៊ុយប៉ាង​ សាច់​ញាតិ​ជនជាប់ចោទ​ សុំ​ឲ្យ​សម្តេច​តេជោ​ ជួយ​រក​យុត្តិធម៌​​

  • បោះពុម្ព

ភ្នំពេញ៖ តុលាការកំពូល នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ខាងមុខនេះ នឹងជំនុំជម្រះរឿងក្តីលោកហេង ពៅ អតីតស្នងការនគរបាលក្រុងភ្នំពេញ និង កូនចៅ ពាក់ព័ន្ធបទល្មើសប៉ុនប៉ង បាញ់សម្លាប់ឧកញ៉ាថុង អ៊ុយប៉ាង ចាងហ្វាងកាសែតកោះសន្តិភាព កាលពីឆ្នាំ១៩៩៨ ។

 ចន្លោះពេលនេះ សាច់ញាតិជនជាប់ចោទ សុំឱ្យសម្តេចតេជោជួយរកយុត្តិធម៌ផង ដោយសាររូបគេពុំបាន ប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ។ គ្រួសារជនជាប់ចោទរូបនេះ អះអាងថា រឿងក្តីមួយនេះមានតែ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មួយរូបគត់ដែលអាចស្វែងរកពន្លឺយុត្តិធម៌បាន ។

ជនជាប់ចោទក្នុងរឿងក្ដីនេះមានបីនាក់ គឺ លោក ហេង ពៅ អតីតស្នងការនគរបាលក្រុងភ្នំពេញ លោក លី រ៉ាស៊ី អតីតអនុប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និង លោក ផេង ផៃ អតីតប្រធានការិយាល័យជនបរទេស នៃស្នងការក្រុងភ្នំពេញ ។

សាច់ញាតិជនជាប់ចោទឈ្មោះ លី រ៉ាស៊ី អះអាងនៅថ្ងៃទី២៧ ខែវិច្ឆិកា ថា លី រ៉ាស៊ី ពុំបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់នោះទេ អ្វីៗទាំងអស់សុទ្ធតែជាការទម្លាក់កំហុស ។ ពួកគេសង្ឃឹមថា តុលាការកំពូល ជាពិសេសសម្តេចតេជោហ៊ុន សែន ជួយស្វែងរកយុត្តិធម៌ជួយលី រ៉ាស៊ី បាន ។ 

សវនាការនេះ ដឹកនាំដោយលោកស្រី គិម សត្ថាវី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក ឌុច គឹមសន ជាតំណាងមហាអយ្យការ ។

រឿងក្ដីនេះ សាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ ផ្តន្ទាទោសក្រុមជនជាប់ចោទ ដាក់ពន្ធនាគារចន្លោះពី ១៦ឆ្នាំទៅ១៨ឆ្នាំនិងសងសំណងជំងឺចិត្ត ដល់ដើមបណ្ដឹងរាប់ម៉ឺនដុល្លារអាមេរិក ក្រោមការចោទប្រកាន់ពីបទ "ប៉ុនប៉ងសមគំនិតឃាតកម្មគិតទុកជាមុន" ប្រព្រឹត្តនៅចំណុចវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ១៩៩៨ ។

តាមអង្គហេតុ គឺ កាលពីព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ១៩៩៨ មានជនប្រដាប់អាវុធពីរនាក់ បាញ់ប្រហារលើឧកញ៉ា ថុង អ៊ុយប៉ាង ក្នុងកម្មវិធីបុណ្យនៅវត្ត ទឹកថ្លា ត្រូវចំពីរគ្រាប់របួស តែអង្គរក្សលោកបានបាញ់តត្រូវ ជនល្មើសមួយគ្រាប់របួសដៃឆ្វេង។ ក្រោយមក ពុំទាន់មានការចាប់ខ្លួនជនល្មើសទេ ។

សាច់ញាតិជនជាប់ចោទ លី រ៉ាស៊ី បន្តថា រហូតលោកហេង ពៅ មានទំនាស់ជាមួយថ្នាក់លើ ទើបគេទម្លាក់កំហុសមកលើ លី រ៉ាស៊ី  និងចាប់ខ្លួន តែម្តង ។

ចំណែក រឿងមួយទៀត គឺ ការអនុវត្តគោលនយោបាយ កណ្តាប់ដៃដែករបស់សម្តេច ក៏មានអ្នកចោទប្រកាន់ទម្លាក់កំហុស ថា លី រ៉ាស៊ី បង្ខាំងមនុស្សខុសច្បាប់ផងដែរ តែតាមពិត លី រ៉ាស៊ី ពុំបានប្រព្រឹត្តឡើយ ។

ជាការកត់សម្គាល់ គ្រប់ដំណាក់កាលទាំងអស់ លោក ហេង ពៅ និង កូនចៅ តែងតែបដិសេធថា ពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ៕

ដកស្រង់ពី៖ដើមអម្ពិល