Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​រថយន្តសាមុយ របស់គ្លីនិក ២១៥ភ្នំពេញ បើកលឿនពេកបុក បង្គោលភ្លើង ដាច់អស់មួយដើម

  • បោះពុម្ព

ភ្នំពេញ ៖ រថយន្ត សាមុយរបស់គ្លីនិក២១៥ភ្នំពេញ បើកលឿនពេកទៅបុកបង្គោលភ្លើង ដាច់ អស់មួយដើម ចំណែករថយន្តរងការខូចខាត យ៉ាងដំណំបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ៣និង៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចកែងផ្លូវ ចូលមន្ទីរ ពេទ្យជោរ៉ៃ តាមបណ្តោយផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

 ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា គេបានឃើញរថយន្តសាមុយ របស់គ្លីនិក ២១៥ភ្នំពេញ ពណ៌សលាយត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 1AR-5989 បើកតាម បណ្តោយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ជ្រុលចង្កូតមកបុកផ្ទប់ នឹងបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹង  បណ្តាលឲ្យដាច់បង្គោលភ្លើងមួយដើម ខូចខាតទាំង រថយន្តយ៉ាងដំណំតែម្តង។ ដោយឡែកនៅក្នុងរថយន្ត ពុំមានដឹកអ្នកជំងឺអ្វីនោះទេ ក្រោយពេល កើតហេតុ អ្នកបើករថយន្តខាងលើ បានគេចខ្លួនបាត់ពីកន្លែងកើតហេតុ ។

ក្រោយពីកើតហេតុ ហើយនោះសមត្ថកិច្ចជំនាញចរាចរណ៍ បានចុះមកវាស់វែង នាំយករថយន្ត ខាងលើទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ៕

ដកស្រង់ពី៖ដើមអម្ពិល