Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាហាវ​បំផុត ! ​សម្លាប់ប្អូនថ្លៃខ្លួនដោយចោទថា ជា​មនុស្ស​ញៀន​ថ្នាំ និងប្រមឹក

  • បោះពុម្ព

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានយកពូថៅ កាប់ប្អូនថ្លៃខ្លួនឯងដាច់កស្លាប់ ពេលជនរងគ្រោះកំពុងដេកលក់ នៅលើគ្រែរួចចោទប្រកាន់ថា ប្អូនថ្លៃជាមនុស្សញៀនថ្នាំ និងស្រវឹងស្រាជាប់ជាប្រចាំ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៦វិច្ឆិកាដែលស្ថិតនៅភូមិជ័យជម្នះ ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង។

 ប្រភពដដែលបានឲ្យដឹងថា ជនដៃដល់ឈ្មោះហៀង វណ្ណា អាយុ២៨ឆ្នាំ រីឯជនរងគ្រោះឈ្មោះ យុង តុណា ភេទប្រុស អាយុ២២ឆ្នាំ ដែលត្រូវជាប្អូនថ្លៃជនដៃដល់ ហើយពួកគេរស់នៅក្នុងភូមិ ឃុំកើតហេតុជាមួយគ្នាខាងលើ។ បើតាមសមត្ថកិច្ចបានប្រាប់ថា ជនដៃដល់បានទាញពូថៅកាប់ទៅលើប្អូនថ្លៃរបស់ខ្លួន ខណៈគេកំពុងដេកលក់នៅលើគ្រែក្រោមផ្ទះ ដោយកាប់ជាច្រើនពូថៅរហូតដាច់ក ស្លាប់យ៉ាងរន្ធត់តែម្ដង។

នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់បានសារភាពថា ខ្លួនពិតជាបានសម្លាប់ប្អូនថ្លៃនេះមែន ដោយសារតែប្អូនថ្លៃរូបនេះជាមនុស្សញៀនថ្នាំ និងស្រវឹងស្រាជាប្រចាំ ហើយថែមទាំងបង្កជម្លោះរហូតគម្រាមរកសម្លាប់ឪពុកក្មេក ដែលត្រូវជាឪពុករបស់ខ្លួនចោលទៀត ដូច្នេះទើបធ្វើឲ្យខ្លួនទ្រាំមិនបានក៏ទាញពូថៅសម្លាប់មុនទៅ។ ទោះជាយ៉ាងណាជនសង្ស័យឈ្មោះ ហៀង វណ្ណា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ មន្ត្រីជំនាញបានសួរនាំ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ៕

ដកស្រង់ពី៖ដើមអម្ពិល