Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទៅមើលមងពេលល្ងាច មិនឃើញមកផ្ទះ ព្រឹកឡើងប្រពន្ធទៅរកឃើញ រុំមងលង់ទឹកស្លាប់

  • បោះពុម្ព

ព្រៃវែង ៖ បុរសវ័យ៥៨ឆ្នាំម្នាក់ ត្រូវបានក្រុមគ្រួសារ ប្រទះឃើញស្លាប់ ក្នុងរណ្ដៅអាអិច ដោយរុំជើងជាប់មងលិចដល់បាតដី នៅម៉ោងប្រមាន៧ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចប្រឡាយខាងកើត ភូមិឬស្សីជុកប្រហែល៧០០ម៉ែត្រ ស្ថិតក្នុងភូមិឬស្សីជុក ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។ 

 សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សែម ស៊ីន ភេទប្រុសអាយុ៥៨ឆ្នាំ មានទីលំនៅភូមិកើតហេតុ បើតាមក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា នៅមុនពេល កើតហេតុ ថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០១៧វេលាម៉ោង៤ល្ងាច ជនរងគ្រោះបានចេញ ពីផ្ទះទៅ មើលមងនៅចំណុចប្រឡាយខាងលើ ហើយមិនឃើញមកផ្ទះវិញ លុះព្រឹកឡើងថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០១៧ វេលាម៉ោង៧ព្រឹក ទើបក្រុមគ្រួសារជនរងគ្រោះ និងសមត្ថកិច្ចនាំគ្នា ទៅរាវរកនៅចំណុចរណ្ដៅខាងលើ ស្រាប់តែឃើញសព ជនរងគ្រោះរមូលជើង ជាប់មងលិច ដល់បាតដីស្លាប់បាត់ទៅហើយ។

សមត្ថកិច្ចបានសន្និដ្ឋានថា ករណីនេះជនរងគ្រោះហែល ទឹករួចជើងទាក់មង បណ្ដាលឲ្យ លង់ស្លាប់តែម្ដង៕

ដកស្រង់ពី៖ដើមអម្ពិល