Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បើករថយន្តងោកជ្រុល ទៅបុកក្បាល នាគពុះចែកទ្រូងផ្លូវរបួសស្រាល

  • បោះពុម្ព

ក្បាលនាគពុះចែកទ្រូងផ្លូវ រងរបួសស្រាលត្រូវបាន ក្រុមគ្រួសារដឹកទៅកាន់មន្ទីរពេទ្យដោយខ្លួនឯង ។ ហេតុការនេះ កើតឡើងកាលពីម៉ោង៥ទៀបភ្លឺ ថ្ងៃទី២៨ខែវិច្ឆិកា ឆ្នាំ២០១៧នៅចំណុចខាងមុខដេប៉ូលក់គ្រឿង សំណង់លើផ្លូវលេខ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

 នគរបាលបានឲ្យដឹងថា បង្កម៉ាកISUZU ពណ៌សផ្លាកលេខ ភ្នំពេញ3B.7598 អ្នកបើកបរឈ្មោះ ដា ភេទប្រុស អាយុ៣៥ឆ្នាំរងរបួសស្រាល មិនទាន់ស្គាល់ទីលំនៅត្រូវ ក្រុមគ្រួសារបញ្ជូនទៅកាន់ មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះអាយុជីវិត។

នគរបាលបានបន្តទៀតថា មុនពេលកើតហេតុ គេឃើញរថយន្តខាងលើបើកបរ ក្នុងទិសដៅពីជើងទៅត្បូង
លុះដល់កន្លែង កើតហេតុ ដោយសារ អ្នកបើកបរងងុយដេក ក៏បានរ៉េចង្កូតជ្រុលទៅបុកក្បាលនាគ រពុះចែកទ្រូងផ្លូវតែម្តង បណ្តាលឲ្យដាច់ គង់ម្ខាង និងដាច់ក្បាលនាគខ្ទាត ទៅជិតដល់ចិញ្ចើមផ្លូវម្ខាង ហើយរថយន្តបានបន្តអុសគៀបជាមួយ និងរបាំងពុះចែកទ្រូងផ្លូវជិត១០ម៉ែត្រ ទើបឈប់អ្នកបើកបរ រងរបួសស្រាល។ ក្រោយកើតហេតុនគរបាលចុះ ទៅដល់វាស់វែងរួចយករថយន្ត ខាងលើមករក្សាទុក ដោះស្រាយគ្នាតាមផ្លូវច្បាបើ។

ប្រជាពលរដ្ឋអ្នកធ្វើដំណើរតាម បណ្តោយផ្លូវ កើតហេតុបាននិយាយថា គ្រោះថ្នាក់នេះកើតឡើងដោយសារតែ ក្រុមហ៊ុនស្ថាបនា ផ្លូវមិនយកចិត្តទុកដាក់ កក្តតាគ្រោះថ្នាក់កើតឡើងជាយថាហេតុ ព្រោះផ្លូវបានស្ថាបនារួចយូរហើយ ប៉ុន្តែរបាំងពុះចែកទ្រូង ក្រុមហ៊ុនមិនបានស្ថាបនា បង្ហើយនោះទេ ដោយដាក់បានត្រឹមតែចំណុចកើតហេតុទុកចោលហើយ ក៏មិនបានដាក់ស្លាកសញ្ញា ត្រឹមត្រូវនោះទេ ចំណែកអ្នកបើកបររថយន្តចុះមកពី ក្រុងតាខ្មៅលឿន ដោយសំអាងលើផ្លូវវាលត្រង់ ។

ប៉ុន្តែទៅដល់ចំណុច កើតហេតុក្រុមហ៊ុន ដាក់របាំងពុះចែកទ្រូងផ្លូវដោយ ដាក់ក្បាលនាករបាំងផងដែរ ប៉ុន្តែមិន បានដាក់ស្លាកសញ្ញា ត្រឹមត្រូវនោះទេ ទើបអ្នកបើកបររថយន្តឬម៉ូតូ ប្រឹងបើកគេចប្រផាត់ប្រភីងខ្លះ ក៏ជ្រុលចង្កូតជ្រុលទៅបុក បណ្តាលឲ្យរងរបួស ជាក់ស្តែងដូចរថយន្តរងគ្រោះ ដោយសារតែធ្វេសប្រហែសឃើញ ផ្លូវល្អភ្លេចក្បាលរបាំងនៅទីងងឹត ទើបបណ្តាលឲ្យជ្រុលទៅបុក ខូចខាតបែបនេះ ។

ពលរដ្ឋបានអំពាវនាវដល់ក្រុមហ៊ុន សូមឲ្យយកចិត្តទុកដាក់ការដាក់របាំង ពុះចែកទ្រូងផ្លូវគឺដើម្បីកាត់បន្ថយ គ្រោះថ្នាក់ចរាចរ ប៉ុន្តែបើ រៀបរបាំងហើយមិនយកចិត្តទុក ដាក់បែបនេះ គួរតែកុំដាក់ប្រសើជាង៕

ដកស្រង់ពី៖ដើមអម្ពិល