Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នារីម្នាក់ត្រូវប្រុសស្នេហ៍នាំទៅដេកនៅផ្ទះសំណាក់ «ពន្លឺពេជ្រ» ខណ្ឌដូនពេញ រួចសម្លាប់ចោល

  • បោះពុម្ព

(ភ្នំពេញ)៖ ករណីឃាតកម្មមួយបានកើតឡើង បន្ទាប់ពីនារីម្នាក់ ត្រូវបានប្រុសស្នេហ៍នាំមកឡើងឋានសួគ៍ រួចហើយក៏សម្លាប់នាងចោលនៅក្នុងផ្ទះសំណាក់យីហោ «ពន្លឺពេជ្រ» ដោយទុកសាកសពនៅក្នុងបន្ទប់ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋទាំងព្រឹកតែម្តង។

 ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីទៀបភ្លឺនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបន្ទប់លេខ៦៦ជាន់ទី២ ក្នុងផ្ទះសំណាក់យីយោ ពន្លឺពេជ្រ មានទីតាំងផ្ទះលេខ៤៣B៣ ផ្លូវលេខ៨៦ ភូមិទី៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា នារីរងគ្រោះ មិនទាន់ស្គាល់ អត្តសញ្ញាណ អាយុប្រហែល២៥ឆ្នាំ ជនជាតិខ្មែរ ដេកស្លាប់លើគ្រែពូក។ ចំណែកជនសង្ស័យ មិនស្គាល់ អត្តសញ្ញាណ អាយុប្រហែល៣៥ឆ្នាំ (គេចខ្លួន)។

តាមការបំភ្លឺម្ចាស់ផ្ទះសំណាក់ឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង២១និង៤២នាទី ជនសង្ស័យ អាយុប្រហែល៣៥ឆ្នាំ បានជិះម៉ូតូមួយគ្រឿង ម៉ាកវេវ ពណ៌ស មិនចាំស្លាកលេខ បានដឹកនារីរងគ្រោះមកដេកផ្ទះសំណាក់យីហោ ពន្លឺពេជ្យ ខាងលើ ហើយលុះដល់វេលាម៉ោង៣ម៉ោង៤០នាទីទៀបភ្លឺ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនសង្ស័យបានចុះមកក្រោមតែម្នាក់ឯង ជិះម៉ូតូចេញទៅបាត់ ដោយមានការសង្ស័យ អ្នកមើលការខុសត្រូវផ្ទះសំណាក់បាន ឡើងទៅមើលក្នុងបន្ទប់ ក៏ឃើញស្ត្រីរងគ្រោះដេកស្លាប់ ហើយទើបរាយការណ៍ឲ្យកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលស្រះចកតែម្តង៕

ដកស្រង់ពី៖FRESH NEW