បណ្តាញសង្គម

គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី៣ធ្នូ ស្លាប់ ១៤នាក់ និងរបួស ៧នាក់

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ ចរាចរណ៍នៅទូទាំង ប្រទេស កើតឡើង ចំនួន១២លើក បណ្តាលឲ្យមនុស្សស្លាប់ ១៤នាក់ (ប្រុស១១) រងរបួសធ្ងន់៤នាក់ (ប្រុស) និងរងរបួសស្រាល៣នាក់ (ប្រុស) ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ ចរាចរណ៍ ១៩នាក់ ( យប់១៤នាក់) ។

 នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍១២លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ២០គ្រឿង រួមមាន ម៉ូតូ ចំនួន១៤គ្រឿង រថយន្តធុនតូច ចំនួន៥គ្រឿង ។ មូលហេតុដែល បណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៥លើក (ស្លាប់៨នាក់), ស្រវឹង២លើក (ស្លាប់១នាក់) , មិនគោរពសិទ្ធិ ១លើក (ស្លាប់១នាក់), មិនប្រកាន់ស្តាំ ១លើក (ស្លាប់២នាក់) , បត់គ្រោះថ្នាក់២លើក (ស្លាប់១នាក់) , ប្រជែង ១លើក (ស្លាប់១នាក់) ។

រាជធានី-ខេត្ត ដែលមានគ្រោះថ្នាក់និងរងគ្រោះថ្នាក់ រួមមានក្រចេះ ២លើក ស្លាប់៤នាក់, ខេត្តកំពង់ស្ពឺ ២លើក ស្លាប់៣នាក់ របួស២នាក់, កំពង់ធំ ១លើក (ស្លាប់២នាក់) របួស១នាក់, កណ្តាល ១លើក ស្លាប់១នាក់ របួស១នាក់, កំពត ១លើក ស្លាប់១នាក់ របួស១នាក់, ភ្នំពេញ ១លើក ស្លាប់១នាក់, កំពង់ចាម ១លើក ស្លាប់១នាក់ និងខេត្តព្រះសីហនុ ១លើក ស្លាប់ ១នាក់ ។

 លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ថ្ងៃទី៣ ខែធ្នូ រួមមានមធ្យោបាយចូលគោលដៅ ១៦០៧ គ្រឿង (ម៉ូតូ៦៧%), មធ្យោបាយល្មើស ២០២គ្រឿង (ម៉ូតូ៨១%) ,អប់រំ ៤៩គ្រឿង ស្មើរ២៤% , ពិន័យ ១៥៣ គ្រឿង (បង់ប្រាក់១០០%) ៕

ដកស្រង់ពី៖ដើមអម្ពិល