Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឡិចស៊ីស៥៧០ តម្លៃជាង២០ម៉ឺនដុល្លារ រងការខូចខាត ខាងមុខស្ទើទាំងស្រុង ក្រោយបុកគ្នា និងរថយន្តដឹកប្រេងតេលា

  • បោះពុម្ព

ភ្នំពេញ ៖ រថយន្តម៉ាកឡិចស៊ីស៥៧០ ស៊េរីឆ្នាំ២០១៨មួយគ្រឿង បានរងការខូចខាតស្ទើរទាំងស្រុង មួយកំណាត់មុខ ដោយសារបុកនិងរថយន្តដឹកប្រេង របស់ក្រុមហ៊ុនតេលា បុកពេញទំហឹង នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣ ធ្នូ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិកកោះ ឃុំកកោះ ស្រុកមោងឬស្សី ខណ:កំពុងធ្វើដំណើរផ្ទុយគ្នា ពីបាត់ដំបង ទៅភ្នំពេញ ។

សមត្ថកិច្ចបានរាយការណ៍ថា រថយន្តម៉ាកឡិចស៊ីស៥៧០ ពណ៌សស៊េរីឆ្នាំ២០១៨ គ្មានស្លាកលេខទេ បើកបរដោយបុរសម្នាក់ឈ្មោះ ស៊ុម សុផាត អាយុ៥០ឆ្នាំ នៅភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ធ្វើដំណើរពីលិចទៅកើត រីឯរថយន្តម្ខាងទៀត ជារថយន្តស៊ីទែនដឹកប្រេងរបស់ក្រុមហ៊ុនតេលា ពាក់ស្លាកលេខ ភ្នំពេញ4A-4032 បើកបរដោយបុរសម្នាក់ ឈ្នោះជីម ប៊ុនលៀង អាយុ២៩ឆ្នាំ ធ្វើដំណើរពីកើតទៅលិច(ផ្ទុយគ្នា) ។ សមត្ថកិច្ចបានបញ្ជាក់ថា បើតាមពិនិត្យស្លាកស្នាមជាក់ស្ដែង រថយន្តដឹកប្រេងនេះ ទំនងជាជ្រុលចង្កូតទៅបុក រថយន្តម៉ាកឡិចស៊ីស៥៧០ ។

រថយន្តទាំង២ បានរងការខូចខាតផ្នែកខាងមុចដូចគ្នា តែរថយន្តឡិចស៊ិសធ្ងន់ធ្ងរជាង ហើយថែមទាំងរបួសស្ត្រីម្នាក់ ដែលជិះក្នុងរថយន្តឡិចស៊ិសនោះផង។ 

 សាក្សីនៅកន្លែងកើតហេតុ បាននិយាយប្រាប់សមត្ថកិច្ចថា រថយន្តទាំង២គ្រឿង ពិតជាធ្វើដំណើរបញ្ច្រាសទិសគ្នាមែន តែគេឃើញរថយន្តដឹកប្រេង បានជ្រុលចង្កូតទៅបុក រថយន្តស៊េរីទំនើបនោះ ទាំងកំរោល។

ប្រភពដដែលបានបញ្ជាក់ថា នៅកន្លែងកើតហេតុនោះ មានរថយន្តពេទ្យមួយគ្រឿង ខូចមិនទៅមុខឆេះហុយតែផ្សែង ហើយឈប់លើចិញ្ចើមថ្នល់។ ពេលបើកដល់ចំណុចនេះ គេឃើញរថយន្តដឹកប្រេង បានព្យាយាមបើកឡើងជែង រថយន្តដែលឆេះហុយតែផ្សែងនោះ តែឡើងមិនផុត ក៏ជ្រុលទៅបុករថយន្តឡិចស៊ិស ដែលបើកមកដល់ទីនោះទាំងកំរោល បណ្ដាលឲ្យខូចខាតផ្នែកខាងមុខ និងធ្វើឲ្យស្ត្រីម្នាក់ដែលជិះរថយន្តឡិចស៊ិសរងរបួសស្រាល។

ទោះជាយ៉ាងណាមន្ត្រីជំនាញបាននិយាយថា ជុំវិញករណីនេះ ភាគីទាំង២ បានសម្របសម្រូលគ្នា នៅកន្លែងកើតហេតុ ដោយភាគីខាងរថយន្តដឹកប្រេង ជាអ្នកទទូលខុសត្រូវ សំណងទាំងស្រុង ឲ្យទៅភាគីរថយន្តឡិចស៊ិស ៥៧០ស៊េរីឆ្នាំ២០១៨  ដែលគេអះអាងថា មានតម្លៃដល់ទៅជាង ២០ម៉ឺនដុល្លា ៕

ដកស្រង់ពី៖ដើមអម្ពិល