បណ្តាញសង្គម

ឃាត់ខ្លួនជនសង្ស័យ ២នាក់ ដកហូតគ្រឿងញៀន ៥កញ្ចប់

ព្រះសីហនុ ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំង សមត្ថកិច្ចឃាត់ខ្លួន នៅកន្លែង២ផ្សេងគ្នា ពាក់ព័ន្ធ បទល្មើសគ្រឿងញៀន ក្នុងខេត្តព្រះសីហនុ ដោយប្រតិបត្តិការនេះ សមត្ថកិច្ច ដកហូតគ្រឿងញៀន បានចំនួន ៥កញ្ចប់ និងសម្ភារមួយចំនួនទៀត ។ 

 លោកអនុសេនីយ៍ឯក តាក រៀម អធិការរង នគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថា កាលពី  យប់នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងអធិការដ្ឋាន នគរបាល ក្រុងព្រះសីហនុ សហការជា មួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ២ ចុះបង្រ្កាបបទល្មើសគ្រឿងញៀន ១ករណី ឃាត់ ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ផល រស្មីរតនា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបើកឡានឲ្យចិន នៅក្នុងភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ។

វត្ថុតាងចាប់យកបាន មានម្សៅក្រាមពណ៌ស ថ្លាសង្ស័យថ្នាំញៀន ៣កញ្ចប់តូច និងទូរស័ព្ទ ១គ្រឿង ។

ករណីមួយទៀត នៅវេលាម៉ោង៧ និង៥០នាទី ព្រឹកថ្ងៃទី៤ ខែធ្នូ កម្លាំងនគរបាលស្រុក ស្ទឹងហាវ បានឃាត់ខ្លួនជនសង្សយ័ម្នាក់ ឈ្មោះ មាន ផល្លី ភេទប្រុស អាយុ២៩ឆ្នាំ មុខ របរបុគ្គលិកធ្យូងថ្ម ឃាត់ខ្លួននៅចំណុច ក្រុម២០ ភូម១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ។ វត្ថុតាងចាប់យកមានម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ២កញ្ចប់ ។

បច្ចុប្បន្នពួកគេទាំង ២នាក់ ត្រូវបាននាំខ្លួនទៅសាកសួរ និងកសាងសំណុំរឿង ដើម្បីបញ្ជូន ទៅតុលាការចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖ដើមអម្ពិល