Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្លាប់៣នាក់ របួស១១នាក់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី៥ធ្នូ

  • បោះពុម្ព

ភ្នំពេញ៖ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ មានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើង ចំនួន ៥លើក បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ (ស្រី១នាក់) រងរបួសធ្ងន់ ៩នាក់ (ស្រី៣នាក់) របួសស្រាល ៣នាក់ (ស្រី១នាក់) ។

 យោងតាមនាយកដ្ឋាននគរបាលចរាចរណ៍ បានឲ្យដឹងថា នៅក្នុងករណី គ្រោះថ្នាក់ចរាចរណ៍ទាំង៥លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្ត សរុប ១១គ្រឿង ក្នុងនោះមានម៉ូតូ ៣គ្រឿង រថយន្តតូច ៥គ្រឿង រថយន្តធំ ២គ្រឿង ។ មូលហេតុដែលបណ្តាលឲ្យកើតមាន ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពីល្បឿន ២លើក, ស្រវឹង ១លើក ប្រជែង ២លើក (ស្លាប់៣នាក់) ។

ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន កំពង់ស្ពឺ ១លើក ស្លាប់២នាក់ (ស្រី១នាក់) របួស៤នាក់ និងខេត្តកំពង់ឆ្នាំង ២លើក ស្លាប់ ១នាក់ របួស ១នាក់ ៕

ដកស្រង់ពី៖ដើមអម្ពិល